• 2023-01-19 11:59:11
  • ព័ត៌មាន

Ronaldo និង​គ្រូ​ព័រទុយហ្គាល់​ថ្មី​ពិភាក្សា​គ្នា​រឿង​អនាគត​នៅ​ក្រុម​ជម្រើស​ជាតិ

  • 2023-01-19 11:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo និង​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ដែល​ទើបតែ​តែងតាំង​ថ្មី​លោក Roberto Martinez បាន​ជួប​គ្នា​នៅ​រាជធានី​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​ពិភាក្សា​គ្នា រឿង​អនាគត​របស់​ Ronaldo នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ។

Ronaldo ត្រូវ​បាន​ដាក់​អង្គុយ​លើ​បង់​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ២០២២ ដែល​ប្រារព្ធ​នៅ​ក្នុង​ប្រទេស​កាតា។ យ៉ាងណាមិញ កីឡាករ​រូប​នេះ​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​ក្រុម​ព័រទុយហ្គាល់ និង​ក្នុង​ក្របខ័ណ្ឌ​ប្រកួត​ជម្រើស​ជាតិ​ទូទាំង​ពិភពលោក។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បារាំង L'Equipe បាន​ឱ្យ​ដឹង​ថា ឆ្លៀត​ពេល​ចូល​មើល​ប្រកួត​រវាង Real Madrid និង Barcelona លោក Martinez បាន​ឆ្លៀត​ជួប​ជាមួយ​ Ronaldo។

ក្រោយ​ពី​ជួប​គ្នា​រួច​ លោក Martinez បាន​សម្រេច​ចិត្ត​ថា ខ្សែ​ប្រយុទ្ធ Ronaldo ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​របស់​លោក​នៅ​ក្នុង​ក្របខ័ណ្ឌ UEFA Euro 2024 ដែល​នឹង​លេង​នៅ​ស្រុក​អាល្លឺម៉ង់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់