• 2023-01-19 11:22:08
  • ព័ត៌មាន

សេដ្ឋី​អចលនទ្រព្យ​អារ៉ាប៊ីសាអ៊ូឌីត​ជះ​រាប់រយ​លាន​ទិញ​សំបុត្រ VIP ក្នុង​ប្រកួត Ronaldo ប៉ះ​នឹង Messi

  • 2023-01-19 11:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេដ្ឋី​អចលនទ្រព្យ​អារ៉ាប៊ីសាអ៊ូឌីត​មួយ​រូប​ឈ្មោះ Mushref al-Ghamdi បាន​ចំណាយ​ទឹក​លុយ​ប្រមាណ ២,៦លាន​ដុល្លារ​អាមេរិក​ ដើម្បី​ទិញ​សំបុត្រ​ VIP នៃ​ប្រកួត​មិត្តភាព​រវាង​ក្លឹប Al Nassr និង​ក្លឹប Paris Saint-Germain។

សំបុត្រ​នេះ​ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​ដោយ​អាជ្ញាធរ​រៀបចំ​កម្មវិធី​កម្សាន្ត​របស់​អារ៉ាប៊ីសាអ៊ូឌីត ដោយ​ការ​ដេញ​ថ្លៃ​នេះ​គឺ​ចាប់​ពី​តម្លៃ ២៦ម៉ឺន​ដុល្លារ​ឡើង​ទៅ។

អត្ថប្រយោជន៍​នៃ​សំបុត្រ​នេះ​មាន​រួម​បញ្ចូល​ ឱកាស​ក្នុង​ការ​ថត​រូប​ជាមួយ​កីឡាករ និង​ការ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់។

សូម​បញ្ជាក់​ផង​ដែរ​ថា ប្រកួត​មិត្តភាព​រវាង​ក្លឹប​ទាំង​ពីរ​នេះ​ជា​ប្រកួត​ដំបូង​របស់​ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo នៅ​ក្នុង​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​មួយ​នេះ៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់