• 2023-01-17 04:47:11
  • បាល់ទះ

ណេតឆេ្វង ​ជ្រើសរើស​ក្រុម​នេះ​ជា​ម្ចាស់​ពាន Slamball ​នៅ​ថ្ងៃ​ទី​២៨​ខាង​មុខ

  • 2023-01-17 04:47:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សួ សុផាណេត ​ឬ​បងប្អូន​ហៅ ណេតឆេ្វង ​ប្រធាន​ក្រុម​មាន់​ជល់​កំពង់​ចាម ​បាន​ជ្រើសរើស​ក្រុម​ពង្រួល​កំពង់​ស្ពឺ​គឺ​ជា​ម្ចាស់​ពាន​រង្វាន់ Slamball ​រដូវ​កាល​ទី​១​នៅ​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០២៣​ខាង​មុខ​នេះ។

​ការ​ប្រកួត​ពាន​រង្វាន់ Slamball ​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៨​ខែ​មករា​ឆ្នាំ​២០២៣​ខាង​មុខ​នេះ។ ​ក្រុម​ចំនួន​៣​នឹង​ត្រូវ​ប្រកួត​គ្នា​ក្នុង​ថ្ងៃ​តែ​១​ដើម្បី​ស្វែង​រក​ម្ចាស់​ជើង​ឯក។ ដោយ​គូ​ដំបូង​គឺ​ត្រី​ឆ្លាំង​ភ្នំពេញ ប៉ះ​ជាមួយ​ក្រុម​ដំរី​សៀមរាប​នៅ Lower Bracket ​ដើម្បី​ស្វែង​រក​ក្រុម​ឡើង​ទៅ​ប៉ះ​ពង្រួល​កំពង់​ស្ពឺ​ដណ្ដើម​ពាន​រង្វាន់ Slamball ​តែ​ម្ដង​នៅ​វគ្គ Grand Final។ ​ខណៈ​ដែល​ការ​ប្រកួត​នេះ​ទៀត​សោត ​នឹង​ត្រូវ​លេង​ក្នុង Games Best Of 5 ​ដែល​ក្រុម​ណា​ឈ្នះ​៣​ប្រកួត​មុន នឹង​ឈ្នះ​ការ​ប្រកួត។

សម្រាប់​ជំនួប​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Grand Final ​នេះ​ដែរ ​ស្មាត់​វ័យ​ក្មេង សុផាណេត ​ឬ​បងប្អូន​ហៅ ណេតឆេ្វង ​បាន​និយាយ​ថា​៖ “សម្រាប់​​ខ្ញុំ​មិន​អាច​វែកញែក​អី​លម្អិត​ទេ ប៉ុន្ដែ​ខ្ញុំ​គិត​ថា​កំពង់​ស្ពឺ​អាច​នឹង​ឈ្នះ​ពាន។ ​សមាជិក​ពួកគេ​មាន​កីឡាករ​ល្អ​ៗ​ច្រើន ទាំង​ការ​មាត់​និង​ធ្វើ​រនាំង។ ពួកគេ​មាន​កីឡាករ​ល្អ​ៗ​សំបូរ​បទ​ពិសោធ​ដូចជា ទុយ រាជ ​និង​យន់​ជា​ដើម។ ​មួយ​វិញ​ទៀត ​កំពង់​ស្ពឺ​ក៏​មាន ​ទូច​អង្គរក្ស ​ដែល​ជា​កីឡាករ​ជើង​ចាស់ ​និង​មាន​ល្បិច​ក្នុង​ការ​ប្រកួត​ច្រើន​ផង​ដែរ”។

​សូម​បញ្ជាក់​ថា​ពាន​រង្វាន់ Slamball ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០២៣​ខាង​មុខ។ ​សម្រាប់​ក្រុម​ជើង​​ឯក​នឹង​ទទួល​បាន​មេដាយ​មាស​ និង​​ប្រាក់​រង្វាន់ ៥ ពាន់​ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស, លេខ​២​ទទួល​បាន​ប្រាក់រង្វាន់​ ៣ ពាន់​ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០កេស និង​លេខ​៣​ទទួល​បាន​ប្រាក់​រង្វាន់ ​១ ៥០០​ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់