• 2023-01-11 07:31:42
  • កីឡា​ផ្សេង​ៗ

ទោះ​អត់​មាន​នៅ​ស៊ីហ្គេម!​ កីឡា​ហាប់គីដូ​នៅ​តែ​បន្ត​ខំប្រឹង​ពង្រីក​ផ្សព្វផ្សាយ​

  • 2023-01-11 07:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ បើ​ទោះ​ជា​គ្មាន​មុខ​នៅ​ស៊ីហ្គេម​ ឬ​ព្រឹត្តិការណ៍​ធំ​នៅ​កម្ពុជា​យ៉ាងណាក្ដី​ ប៉ុន្តែ​នៅ​តែ​បន្ត​ខំប្រឹង​ផ្សព្វផ្សាយ​ពិសេស​លើ​ការ​បង្ហាត់​បង្រៀន​យុវជន។​

ទិដ្ឋភាពហ្វឹកហាត់(រូបភាពសហព័ន្ធ)

កាល​កីឡាជាតិ​ទាំង​ ៣លើក​កន្លង​មក​នេះ​ រួម​និង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ផង​ដែរ​គឺ​មិន​ទាន់​មាន​បញ្ចូល​កីឡា​ហាប់គីដូ​ ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​មេដាយ​នោះ​ឡើយ។​ ប៉ុន្តែ​អ្វី​ដែល​គួរ​កត់សម្គាល់​នោះ​គឺ​ការ​តស៊ូ​ និង​ព្យាយាម​ធ្វើ​សកម្មភាព​គ្រប់​រូបភាព​របស់​សហព័ន្ធ​កីឡា​មួយ​នេះ។​

ក្រោយ​ការ​ដឹកនាំ​របស់​លោក​ឧកញ៉ា​ សៅ​ សេងហាក់​ និង​អគ្គលេខាធិការ​លោក​ គង់​ ចាន់ធីណា​ គឺ​ធ្វើ​សកម្មភាព​ជា​ច្រើន​ដូច​ជា​ ការ​ផ្ដោត​បង្ហាត់​ជា​ប្រចាំ​លើ​យុវជន​នៅ​សាល​ហ្វឹកហាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ការ​បង្ហាត់​នៅ​ក្លឹប​ឯកជន​(យុវជន​ និង​ពេញវ័យ)​ និង​ការ​បង្ហាត់​កងកម្លាំង​លក្ខណៈ​ពិសេស​ជា​បន្តបន្ទាប់។​

ទិដ្ឋភាពហ្វឹកហាត់(រូបភាពសហព័ន្ធ)

ក្រៅ​តែ​ពី​ការ​បង្ហាត់​ផ្សព្វផ្សាយ​ហើយ​នោះ​ប្រធាន​សហព័ន្ធ​ និង​ជា​អ្នក​ហាត់​ផ្ទាល់​ផង​នោះ​គឺ​តែងតែ​ប្រជុំ​ពិភាក្សា​ដាក់​ផែនការ​ការងារ​ជា​មួយ​មន្ត្រី​សហព័ន្ធ​ជា​បន្តបន្ទាប់​ដើម្បី​ជំរុញ​លើ​ការ​អភិវឌ្ឍន៍​សហព័ន្ធ​ឈាន​ទៅ​ដល់​ស្រទាប់​មហាជន​បន្ថែម​ និង​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ​ក៏​ដូច​ជា​គណៈកម្មការ​ជាតិ​អូឡាំពិក​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ កីឡា​ហាប់គីដូ​ ជា​ប្រភេទ​កីឡា​ប្រយុទ្ធ​ និង​មាន​ដើម​កំណើត​ពី​ប្រទេស​កូរ៉េ។​ កីឡា​មួយ​នេះ​គឺ​មាន​វត្តមាន​នៅ​កម្ពុជា​យូរ​ឆ្នាំ​មក​ហើយ៕​

ទិដ្ឋភាពហ្វឹកហាត់(រូបភាពសហព័ន្ធ)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់