• 2023-01-08 02:54:29
  • បាល់ទះ

ក្រុម​យុន​ ឬ​ ក្រុម​បន្ទាយឈើ​ ជា​អ្នក​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ Slamball​ ល្ងាច​នេះ​

  • 2023-01-08 02:54:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​ Slaball​ ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ល្ងាច​នេះ​ដែល​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​យុន​ (ពង្រូលកំពង់ស្ពឺ)​ និង​ក្រុម​បន្ទាយឈើ​ (ដំរី​សៀមរាប)​ នៅ​តារាង​សៅសាមីត​ ក្នុង​ខេត្ត​កំពង់ស្ពឺ។​

កម្មវិធីប្រកួត

ការ​ប្រកួត​ដែល​អ្នក​គាំទ្រ​វិស័យ​បាល់ទះ​ចង់​ទស្សនា​បំផុត​នោះ​គឺ​មក​ដល់​ហើយ​នៅ​ល្ងាច​នេះ​ ព្រោះ​សុទ្ធតែ​ស្មាត់​ធំ​ៗ​ស្រុក​ខ្មែរ​ប៉ះ​គ្នា។​ អ្នក​គាំទ្រ​ខាង​កំពង់ស្ពឺ​ ជា​ពិសេស​ស្មាត់​យុន​ ស្មាត់​រាជ​ ច្បាស់​ណាស់​នឹង​ទៅ​គាំទ្រ​ក្រុម​ខ្លួន​លើក​ទឹកចិត្ត​ដើម្បី​ទទួល​ជ័យជម្នះ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​

យ៉ាងណា​ការ​ប្រកួត​ល្ងាច​នេះ​ក៏​មិន​ស្រួល​ឡើយ​សម្រាប់​ពង្រូល​កំពង់ស្ពឺ​ ព្រោះ​ក្រុម​ដំរី​សៀមរាប​ មាន​ស្មាត់​កំពុង​ឡើង​កូដ​ បន្ទាយឈើ​ រួម​និង​កីឡាករ​ចិត្ត​ត្រជាក់​ស្មាត់​ រស់​ ហាន់វ៉ា។​ ដូច្នេះ​ការ​ប្រកួត​គឺ​ច្បាស់​ណាស់​តានតឹង​ទម្រាំ​អាច​ឈ្នះ​គ្នា។​

កុំ​ភ្លេច​ទស្សនា​ការ​ប្រកួត​ល្ងាច​នេះ​វេលា​ម៉ោង​ ៤​ តទៅ​នៅ​តារាង​បាល់ទះ​ សៅ​សាមីត​ ក្នុង​ខេត្ត​កំពង់ស្ពឺ​ ឬ​អាច​ទស្សនា​តាម​ការ​ឡាយ​ (Live)​ លើ​ផេក​  Sabay News Sport ​និង​ Anchor Beer (Cambodia)៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់