• 2023-01-05 12:38:24
  • ព័ត៌មាន

Man Utd គ្រោង​នឹង​នាំ​ចូល​អ្នក​ចាំ​ទី​មួយ​រូប​ ដើម្បី​មក​ជួយ​ De Gea

  • 2023-01-05 12:38:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United គ្រោង​នឹង​នាំ​ចូល​អ្នក​ចាំ​ទី​អង់គ្លេស​កីឡាករ Jack Butland មក​ពី​ក្លឹប Crystal Palace ក្នុង​ក្របខ័ណ្ឌ​ខ្ចី​ជើង ដើម្បី​ធ្វើ​ជា​អ្នក​ចាំ​ទី​ដៃ​ទី២។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ BBC

កីឡាករ​រូប​នេះ​មក​រួមរស់​ជាមួយ​ក្លឹប Crystal Palace តាំង​ពី​ឆ្នាំ២០២០ មក តែ​មិន​សូវ​បាន​លេង​នៅ​ក្នុង​ Premier League ប៉ុន្មាន​នោះ​ទេ។

ការណ៍​ដែល Manchester United នាំ​កីឡាករ​រូប​មក​ជួយ​ក្រុម​ ដោយសារ​តែ​ក្លឹប Newcastle United ទារ​យក​​កីឡាករ​ស្លូវ៉ាគី Martin Dubravka ដែល​ជា​អ្នក​ចាំ​របស់​ខ្លួន​ទៅ​វិញ។ តាមពិត​ទៅ​ អ្នកចាំទី​ស្លូវ៉ាគី​ខាង​លើ​នេះ​ត្រូវ​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ក្លឹប​បិសាច​ក្រហម​មួយ​រដូវ​កាល​ពេញ​សម្រាប់​រដូវ​កាល២០២២/២៣ តែ​ Newcastle ដូរ​ចិត្ត​វិញ ដោយ​ហៅ​គេ​ទៅ​ជួយ​ក្លឹប​វិញ។

សូមបញ្ជាក់ផងដែរថា អ្នកចាំទី Jack Butland គ្រោង​នឹង​ធ្វើ​តេស្ត​សុខភាព​ ហើយ​ក្លឹប​នឹង​ប្រកាស​នា​ពេល​ឆាប់ៗ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់