• 2023-01-04 11:31:13
  • ព័ត៌មាន

សារព័ត៌មាន​ព័រទុយហ្គាល់៖ Ronaldo ផ្លាស់ប្ដូរ​ភ្នាក់ងារ​របស់​ខ្លួន ក្រោយ​មិន​ត្រូវ​គ្នា​ជាមួយ​ភ្នាក់ងារ​ចាស់

  • 2023-01-04 11:31:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo បាន​ផ្លាស់ប្ដូរ​ភ្នាក់ងារ​ចាត់​ចែង​រឿង​កុងត្រា និង​ផ្លូវ​ច្បាប់​នានា​របស់​ខ្លួន ក្រោយ​ពី​កីឡាករ​រូប​នេះ​មាន​ជំហរ​មិន​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​នឹង​លោក Jorge Mendes ដែល​ជា​ភ្នាក់ងារ​របស់ Ronaldo អស់​រយៈពេល​ជាង ២០ឆ្នាំ​មក​ហើយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ព័រទុយហ្គាល់​ Publico។

លោក Jorge Mendes

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា លោក Mendes មិន​ចង់​ឱ្យ​ Ronaldo និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​លោក Pier Morgan ឡើយ ដោយសារ​តែ​លោក​គិត​ថា ការ​ជីកកកាយ​រឿង​រ៉ាវ​ជាមួយ​ក្លឹប Manchester United ដូច្នេះ​ធ្វើ​ឱ្យ​ Ronaldo បាត់បង់​ចំណាប់អារម្មណ៍​ពី​សំណាក់​ក្លឹប​ធំៗ​នៅ​អឺរ៉ុប។

យ៉ាងណាមិញ Ronaldo នៅ​តែ​និយាយ​ក្នុង​បទ​សម្ភាសន៍​នេះ​ដដែល។ ការណ៍​នេះ​ហើយ​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​បាន​ចែក​ផ្លូវ​គ្នា។

ក្រោយ​ពី​ចែក​ផ្លូវ​ពី​លោក Mendes លោក Ronaldo បាន​សម្រេច​ចិត្ត​ជ្រើសយក​លោក Ricky Regufe ដែល​ជា​ជនជាតិ​ព័រទុយហ្គាល់​ ធ្វើ​ជា​ភ្នាក់ងារ​ចាត់ចែង​កិច្ចការ​របស់​ខ្លួន ជាពិសេស​លើ​ការ​រៀបចំ​កុងត្រា​ជាមួយ​នឹង​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr។

Ronaldo និង​ដៃស្ដាំ​របស់​ខ្លួន Ricky Regufe

លោក Regufe នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មិត្ត​ជិតស្និទ្ធ​របស់​ Ronaldo តាំង​ពី​ឆ្នាំ២០១៨។ បុរស​រូប​នេះ​ធ្លាប់​ធ្វើ​ជា​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​សម្ភារៈ​កីឡា Nike មុន​នឹង​ស្គាល់ Ronaldo៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់