• 2022-12-22 11:04:47
  • ព័ត៌មាន

Ronaldo ត្រៀម​ស៊ីញេ​កុងត្រា​ ៧ឆ្នាំ​នៅ​ក្លឹប​ប្រទេស​អារ៉ាប់

  • 2022-12-22 11:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ជនជាតិ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo ត្រៀម​ស៊ីញេ​កុងត្រា​ ៧ឆ្នាំ​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Marca

បើ​តាម​ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​លេង​ក្នុង​នាម​ជា​កីឡាករ​សម្រាប់​ឆ្នាំ២០២៣ និង​ឆ្នាំ២០២៤ ជាមួយ​នឹង​ប្រាក់​ឈ្នួល​សរុប ២០០លាន​អឺរ៉ូ។ ហើយ​ក្រោយ​ពី​ឈប់​លេង​ កីឡាករ​រូប​នេះ​នឹង​នៅ​ជាមួយ​ក្លឹប​ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ ហើយ​លុយ​នឹង​កើន​ឡើង​ជាង​ពេល​លេង​ជា​កីឡាករ​ទៅ​ទៀត។

សារព័ត៌មាន​មួយ​នេះ​បាន​ឱ្យ​ដឹង​ថា Ronaldo នឹង​ដើរ​តួ​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ស្រប​ពេល​ដែល​ប្រទេស​នេះ​ចង់​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ​រួម​គ្នា​ជាមួយ​ប្រទេស​ក្រិក និង​អេហ្ស៊ីប​នៅ​ឆ្នាំ២០៣០៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់