• 2022-11-18 05:31:46
  • ព័ត៌មាន

ក្រុម Impunity Esports មានភាពលេចធ្លោជាងគេក្នុងការគ្រងជើងឯកវគ្គជម្រុះតំបន់អាស៊ីខាងត្បូងនៃព្រឹត្តិការណ៍ Honor of Kings International Championship ឆ្នាំ 2022

  • 2022-11-18 05:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួត Honor of Kings Championship South Asia Qualifier ឆ្នាំ 2022 មានក្រុមចូលរួមចំនួន 5 មកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និង បង់ក្លាដែស បូករួមជាមួយនឹងរង្វាន់ទឹកប្រាក់ចំនួន 5,000 ដុល្លារផងដែរ។ ក្រុមឈ្នះដែលមានឈ្មោះថាក្រុម Impunity Esports ក៏កំពុងចូលរួមក្នុងវគ្គ Wild Card នៃពានរង្វាន់ពិភពលោកនៅចុងខែវិច្ឆិកា ដែលពួកគេអាចមានឱកាសឈ្នះកៅអីមួយ រួមជាមួយនឹងទឹកប្រាក់ USD 250,000 ប្រសិនបើពួកគេឈ្នះក្នុងវគ្គជម្រុះយកកៅអី 4 នៃវគ្គ Wild Card នៅថ្ងៃទី 22 ខែវិច្ឆិកា។

កាលពីថ្ងៃទី 18 ខែកញ្ញា ក្រុមហ៊ុន Honor of Kings (HOK) បានប្រកាសព្រឹត្តិការណ៍ Honor of Kings International Championship South Asia Qualifier ឆ្នាំ 2022 ជាការប្រកួតដែលមានប្រទេសចំនួន 3 មកពីអាស៊ីខាងត្បូងរួមមាន កម្ពុជា មីយ៉ាន់ម៉ា និងបង់ក្លាដែស ជាមួយនឹងក្រុមចំនួន 5 ដែលត្រូវបានអញ្ជើញមកចូលរួមក្នុងការប្រកួតនេះដើម្បីទទួលបានរង្វាន់សរុបចំនួន 5,000 ដុល្លារ។

ការប្រកួតបានធ្វើឡើងនៅថ្ងៃទី 17 ដល់ 18 ខែកញ្ញា ជាមួយនឹងវគ្គ Group Stage ដែលក្រុមកំពូលទាំង 2 មកពីពូលនីមួយៗនឹងបន្តទៅកាន់វគ្គ Playoff ក្នុងទម្រង់ Double Elimination ដោយក្រុមជើងឯកទទួលបានរង្វាន់ជាសាច់ប្រាក់ 2,500 ដុល្លារ។

នៅពេលដែលការប្រកួតជម្រុះបានកើតឡើងនោះក្រុម Impunity Esports មើលទៅលេចធ្លោ ហើយអាចធានាថាជាក្រុមដែលមានសមត្ថភាពអាចឡើងទៅកាន់ Upper Bracket នៃវគ្គ Playoffs។ ជាមួយនោះផងដែរក្រុម Impunity បានបន្តការជួបជាមួយនឹងក្រុម Starry Hope ដែលដំបូង Impunity បានចាញ់ 2 ប្រកួតជាប់ៗគ្នាក្នុងអំឡុងពេលប្រកួត Grand Finals ។

ទោះបីជាយ៉ាងណាក៏ដោយ នៅទីបំផុត Impunity Esports បានរកឃើញចង្វាក់របស់ពួកគេ ហើយអាចធ្វើការវាយបកបាន និង ក្លាយជាជើងឯកនៃព្រឹត្តិការណ៍ Honor of Kings International Championship South Asia Qualifier រួមទាំងទទួលបានកៅអីមួយដែលនាំពួកគេទៅកាន់ការប្រកួត 2022 Honor of Kings International Championship Wild Card ក្នុងនាមជាក្រុមតំណាងតំបន់អាស៊ីខាងត្បូង ។

ក្នុងនាមជាក្រុមដែលតំណាងអោយតំបន់អាស៊ីខាងត្បូង ម្ចាស់ជើងឯកនៅក្នុងការប្រកួត Wild Card របស់ HOK នឹងទទួលបានឱកាសឈ្នះទឺកប្រាក់ចំនួន USD 250,000 ។ បន្ទាប់ពីទទួលបាន កៅអីនៅក្នុងការប្រកួត Wild Card ក្រុមដែលឈ្នះនឹងក្លាយជាផ្នែកមួយនៃការប្រកួតដណ្តើមជើងឯកពិភពលោក និង ការប្រកួតប្រជែងជាមួយក្រុមផ្សេងៗទៀតនៅក្នុងការប្រកួត Grand Final។

លោក Zheng ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Impunity Esports បានលើកឡើងថា៖“យើងមានកិត្តិយសណាស់ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី Honor of Kings International Championship ឆ្នាំ 2022 វគ្គជម្រុះអាស៊ីខាងត្បូង។ ការឈ្នះវគ្គជម្រុះនេះបានផ្តល់ឱ្យយើងនូវឱកាសដ៏ល្អមួយដើម្បីបន្តដំណើរជាមួយ HOK Esports នៅឆាកប្រកួតពិភពលោក។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការតំណាងឱ្យតំបន់អាស៊ីខាងត្បូងសម្រាប់វិញ្ញាសារ HOK ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុម HOK ដ៏ល្អបំផុតមកពីតំបន់ផ្សេងៗទៀតនៃពិភពលោក ហើយយើងទន្ទឹងរង់ចាំមើលការបង្ហាញនូវការបញ្ចេញសមត្ថភាពដែលកាន់តែល្អប្រសើរនៅក្នុងការប្រកួតដណ្តើមជើងឯកពិភពលោកនៅចុងឆ្នាំនេះ“។

ការណែនាំអំពីព្រឺត្តិការណ៍ 2022 Honor of Kings International Championship

ព្រឹត្តិការណ៍ Honor of Kings International Championship ឆ្នាំ 2022 ដែលជាការប្រកួតកម្រិតខ្ពស់បំផុតរបស់ Honor of Kings Professional Tournament នឹងបានឃើញការវិវត្តន៍ថ្មីទាំងស្រុងក្នុងឆ្នាំ 2022។ ពានរង្វាន់ Honor of Kings International Championship ឆ្នាំ 2022 មានប្រាក់រង្វាន់ដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន 10 លានដុល្លារ។ ក្រុមនីមួយៗដែលចូលរួមក្នុងការប្រកួតជាក្រុមនឹងទទួលបានប្រាក់រង្វាន់យ៉ាងតិច 250,000 ដុល្លារអាមេរិក ដោយក្រុមជើងឯកនឹងទទួលបានរង្វាន់ 3.5 លានដុល្លារ។

នៅឆ្នាំនេះ ពានរង្វាន់ Honor of Kings International Championship នឹងគ្របដណ្តប់លើប្រទេស និង តំបន់ដូចជា ប្រេស៊ីល តួកគី ម៉ិកស៊ិក និង តំបន់មជ្ឈិមបូព៌ា និង អាហ្វ្រិកខាងជើង(MENA)ដោយមានក្រុមចូលរួមប្រកួតចំនួន 16ក្រុមក្នុងការប្រកួត Group Matches និង ជើងឯកពិភពលោក។

អំពី Honor of Kings

Honor of Kings ជាហ្គេម MOBA នៅលើទូរស័ព្ទមានអ្នកលេងច្រើនជាងគេបំផុតលើពិភពលោកដែលមានអ្នកលេងប្រចាំថ្ងៃ 100 លាននាក់ត្រូវបានចេញផ្សាយដោយ TiMi Studio Group ដែលជាក្រុមអភិវឌ្ឍន៍ប្រតិបត្តិការវីដេអូហ្គេមឈានមុខគេនៅក្នុងប្រទេសចិន។ Honor of Kings មានមោទនភាពដែលបានក្លាយជាកីឡាតាំងពិពណ៌ និង ជាកីឡាផ្លូវការនៅកីឡាអាស៊ីហ្គេម Jakarta Palembang 2018 និងកីឡាអាស៊ីហ្គេម Hangzhou 2022 ២លើកជាប់គ្នា។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Honor of Kings Championship ឆ្នាំ 2021 ដែលមានអ្នកចូលរួមទស្សនាបាន ៦០០លានviews នៅការប្រកួត Grand Final និង ចំនួនអ្នកលេងបានឈានដល់១៧០លាននាក់ក្នុងអំឡុងពេលការប្រកួត។

អមជាមួយការវិវត្តន៍ថ្មីចំពោះការប្រកួតជើងឯកអន្តរជាតិ Honor of Kings នៅឆ្នាំនេះ យើងប្តេជ្ញាកសាងវាឱ្យក្លាយជាកីឡាអេឡិចត្រូនិចដ៏កំពូលរបស់ពិភពលោក។ យើងខិតខំប្រឹងប្រែងដើម្បីនាំមកនូវទំនុកចិត្តសម្រាប់កីឡាអេឡិចត្រូនិចមួយនេះ ហើយយើងជឿជាក់ថារង្វាន់ 10 លានដុល្លារនឹងជាការទាក់ទាញចិត្តអ្នកលេងដែលប្រទេសកំពុងស្ថិតក្រោមស្ថានភាពជំងឺរាតត្បាត។ សូមស្វាគមន៍អ្នកគាំទ្រ Honor of Kings មកពីជុំវិញពិភពលោកដើម្បីចូលរួម និងទទួលបានភាពសប្បាយរីករាយទាំងអស់គ្នា៕

មតិយោបល់