- 2025-01-09 02:24:00
- បាល់ទាត់
Manchester City ចរចាយកខ្សែការពារទៀតហើយលើកនេះនៅប្រេស៊ីលវិញម្ដង
- 2025-01-09 02:24:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Manchester City ចរចាយកខ្សែការពារទៀតហើយលើកនេះនៅប្រេស៊ីលវិញម្ដង
ចន្លោះមិនឃើញ
មេឃខៀវ Manchester City បានបើកការចរចាក្នុងតាមទិញខ្សែការពារកណ្ដាលរបស់ Palmeiras គឺកីឡាករ Vitor Reis ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ៤០លានអឺរ៉ូ។
ទន្ទឹមនឹងការចរចាខ្សែការពារកណ្ដាលខាងលើ Manchester City នៅតែបើកការចរចាដដែលទៅលើខ្សែការពាររបស់ Lens នៅលីគកំពូលបារាំងគឺកីឡាករ Abdukodir Khusanov នេះមានន័យថាក្លិបនៅតែតាមរករនាំងការពារបន្ថែមទៀត ខណៈដែលប្រព័ន្ធបម្រើ និងប្រយុទ្ធខាងលើ City ហាក់មិនអើពើទាល់តែសោះ។
គេដឹងថា Manchester City មានរនាំងការពារល្អៗជាច្រើនក្នុងនោះមានដូចជា N. Ake, Ruben Dias , M Akanji, J Stone, J Gvardiol, K Walker និង R Lewis ជាដើម ប៉ុន្តែពួកគេនៅតែគិតពីការនាំចូលនៅតំបន់ការពារ នេះទំនងជាមកពីពួកគេមួយរយៈនេះធ្លាយគ្រាប់បាល់ និងបរាជ័យជាបន្តបន្ទាប់ ហើយគិតថាក្រុមត្រូវការពង្រឹងនៅតំបន់នេះឡើងវិញទើបពង្រឹងតែតំបន់ការពារ។