- 2022-10-05 00:15:00
- ប្រដាល់
ពេជ្រ សម្បត្តិ និង ផាន់ សឹង្ហៈ ដូចជាអ្នកសង្គ្រោះជីវិតម្ដាយពីជ្រោះមរណៈ
- 2022-10-05 00:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ សម្បត្តិ និង ផាន់ សឹង្ហៈ ដូចជាអ្នកសង្គ្រោះជីវិតម្ដាយពីជ្រោះមរណៈ
ចន្លោះមិនឃើញ
ឪពុករបស់កីឡាករ ពេជ្រ សម្បត្តិ និង ផាន់ សឹង្ហៈ ថាបានលុយកូនវ៉ៃកន្លងទៅនេះហើយយកប្រពន្ធទៅវះកាត់ជំងឺឈឺធ្ងន់ដែលចំណាយអស់ប្រហែល ៦០០០-៧០០០ដុល្លារ។
លោក វង ម៉ិល ដែលជាឪពុករបស់ ពេជ្រ សម្បត្តិ បានឲ្យដឹងថា ជាង២ខែមុននេះប្រពន្ធលោកឈឺធ្ងន់ដែលត្រូវការចាំបាច់ក្នុងការវះកាត់បន្ទាន់។ ជាមួយគ្នានេះដែរគឺបានប្រាក់ដែលកូនៗផ្ដល់ឲ្យ និងសន្សំទុកនោះយកទៅប្រើប្រាស់ភ្លាមៗសម្រាប់ព្យាបាល។
លុយដែល សម្បត្តិ និង សឹង្ហៈ ឲ្យមកហើយសន្សំទុកនេះគឺចំណាយលើការព្យាបាលកន្លងទៅអស់ខ្ទង់ ៦០០០-៧០០០ដុល្លារ។ បានថវិកាដែលកូនឡើងសង្វៀននេះហើយកុំអីលោកមិនដឹងទៅរកឯណានោះឡើយ។ «ប្រពន្ធរបស់ខ្ញុំគាត់ឈឺរោគស្ត្រី ស្មាន់ថាមិនអាចរស់ផង ធ្លាក់ឈានច្រើននេះបានលុយកូនព្យាបាលកុំអីចប់ហើយ» សម្ដី លោក វង ម៉ិល។
រំលឹកដែរថា លោក វង ម៉ិល ជាឪពុករបស់ ពេជ្រ សម្បត្តិ និង ផាន់ សឹង្ហៈ ដែលជាកីឡាករកំពុងល្បីឈ្មោះនៅក្នុងវិស័យប្រដាល់គុនខ្មែរ។ ពួកគេជាសិស្សគុនក្លឹបចលនាយុវជន ១៥៧ ត្រូវជាសិស្សលោក ពេជ្រ សុផាន់។ បច្ចុប្បន្នលោក និងក្រុមគ្រួសាររស់នៅក្នុងខេត្តកំពង់ស្ពឺ។