• 2022-09-09 06:59:48
  • បាល់ទះ

Update សមាសសភាពកីឡាករជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ត្រៀម SEA Games ២០២៣

  • 2022-09-09 06:59:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើកីឡាករបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជាត្រៀមព្រឹត្តិការណ៏កីឡា SEA Games ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះមាននរណាខ្លះ? ពីមុនមាន៦រូប​គឺ ជុក សោភា សំ សាមីត ធី ម៉េងហួង អ៊ឹម ណារិទ្ធ មឿន ម៉េងឡាយ និងខុម ហុងទ្រី។ ចំពោះសមាភាពកីឡាករក្នុង​ឆ្នាំ​នេះ មានការប្រែប្រួលបន្តិចដោយកីឡាករខ្លះត្រូវប្ដូរទៅកាន់វិញ្ញាសារផ្សេង ដូច្នេះត្រូវជំនួសមកវិញនូវ​កីឡាករថ្មី។

លោកគ្រូ ស៊ីម ឃ្លោក អាវក្រហម
ធី ម៉េងហួង និង​អ៊ឹម ណារិទ្ធ
អ៊ីន ម៉ាថាលី និង ពេជ្រ សុផុន

បើតាមការឱ្យ​ដឹងពីលោកគ្រូបាល់ទះជម្រើសជាតិឆ្នេរខ្សាច់ ស៊ីម ឃ្លោក កីឡាករឆ្នេរខ្សាច់បច្ចុប្បន្នមាន៦រូបដូចជា​ ជុក សោភា, សំ សាមីត, ធី ម៉េងហួង, អ៊ឹម ណារិទ្ធ, ពេជ្រ សុផុន និង អ៊ីន ម៉ាថាលី។ លោកគ្រូបានបន្ថែមថា កីឡាករចាស់បួនរូបនៅដដែលទេ ខណៈ​កីឡាករនាំចូលថ្មីមាន ពេជ្រ សុផុន មកពីក្លឹបរដ្ឋាបាលរាជធានីភ្នំពេញ និង អ៊ីន ម៉ាថាលី មកពី​ក្លឹបកងពលធំអន្តរាគមន៍លេខ៣។

ការយកកីឡាករទាំងពីររូបនេះមកជំនួសដោយសារតែយុវជនវ័យក្មេងរបស់ក្លឹបបាល់ទះក្រសួងមហាផ្ទៃ មឿន ម៉េងឡាយ និងខុមហុងទ្រី ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជាកោះហៅអោយចូលប្រមូលផ្ដុំហ្វឹកហាត់នៅក្រុមជម្រើសជាតិបាល់ទះក្នុងសាល ហើយណាមួយ ពេជ្រ សុផុន និង អ៊ីន ម៉ាថាលី ក៏ជាកីឡាករធ្លាប់ហ្វឹកហាត់បាល់ទះឆ្នេរខ្សាច់ដែរ។

ចំពោះបាល់ទះជម្រើសជាតិឆ្នេរខ្សាច់ កាលពីថ្មីៗនេះសហព័ន្ធកីឡាបាល់ទះកម្ពុជាបាននាំលោក Karell Pena Ventoza ជនជាតិគុយបាធ្វើជាគ្រូបង្គោលសម្រាប់​ដឹកនាំ បង្វឹក និងផ្ដល់បច្ចេកទេស ដើម្បីត្រៀម SEA Games នៅកម្ពុជាឆ្នាំ២០២៣។

លោក Karell Pena Ventoza

លោកគ្រូ ស៊ីម ឃ្លោក បានអោយដឹកថា ការនាំយកគ្រូបរទេសមកជួយក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជាគឺជារឿងល្អមួយ ព្រោះកីឡាកររបស់កម្ពុជាមានបទពិសោធន៍ មានសមត្ថភាពរួចហើយ នៅឡើយតែចំណុចខ្វះខាតផ្នែកបច្ចេកទេស ដូច្នេះវត្តមានលោក Karell Pena Ventoza នឹងធ្វើអោយបាល់ទះឆ្នេរខ្សាច់កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អណាមួយ ក្នុងព្រិត្តការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។

គួរបញ្ជាក់ថា ក្រុមកីឡាករបាល់ទះឆ្នេរខ្សាច់កម្ពុជាបាននឹងកំពុងហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតព្រឹត្កិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាឆ្នាំ២០២៣ខាងមុខ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី