• 2022-09-08 04:18:30
  • បាល់ទះ

ទីបំផុត​គ្មាន​ក្រុម​ណា​លើកពាន​នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាន​ក្រៅ​ពីក្រុម 311 ឡើយ

  • 2022-09-08 04:18:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ខ្លាំងកងអន្តរាគមន៍ទី៣ការពារ៣១១ នៅ​តែ​មាន​លទ្ធភាព​លើក​ពាន​ការ​ប្រកួត​បាល់ទះ​​ដណ្ដើម​ពាន​រង្វាន់​​ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ដដែល​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២ម្សិលមិញ​នេះ។

ជ័យ​ជម្នះជើង​ឯក​ជា​ថ្មី​របស់កងអន្តរាគមន៍ទី៣ការពារ ៣១១ ក្រោយ​ពួកគេ​សហការគ្នា​បាន​ល្អ​ទាំង​​ថ្នាក់​ដឹកនាំ គ្រូបង្វឹក និង​កីឡាករ ដោយ​បាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​រងកងអន្តរាគមន៍ចល័ត ៩៩៩ ក្នុង​លទ្ធផល​ត្រដាបត្រដួស៣សិត​ទល់​នឹង​២សិត។ ក្រុម​ទាំង​ពីរ​បាន​ខំប្រឹង​អស់​ពី​សមត្ថភាព​​ដូចគ្នា ញ៉ាំង​ឱ្យ​ការប្រកួត​ក្រោម​កំដៅ​ថ្ងៃនៅ​ទី​ស្នាក់ការ​បញ្ជាការដ្ឋានអង្គរក្សកាន់​តែ​ជក់ចិត្ត​ជា​ខ្លាំង និង​ទាក់ទាញ​អ្នកទស្សនា​រាប់​ពាន់​នាក់​នៅ​លើ​អនឡាញ​។

ក្រុម 911 ជា​ក្រុម​មួយ​មាន​ធនធាន​កីឡាករ​ល្អៗ​ច្រើន​ដូចជា ទុយ រាជ ហៅ​អធិរាជ​ប្រអប់​ស្មាត់​រាជ អ្នក​ប៉ះសេ​ឆ្នើម​ នួន វិចិត្រ កីឡាករ​ដេញ​បាល់​លឿន​ លន ចាន់នឿន និង ទុក កុសល ហៅ​យុន​ស្រែស្រែជាដើម។ ចំណែក​ក្រុម ៩៩៩ ក៏​មិន​ធម្មតា​ដែរ ក្រុម​មួយ​នេះ​​ក៏​សំបូរ​កីឡាករ​ល្អៗ​និង​ឆ្នើមៗ​ជាច្រើន​ដូច​ជាស្មាត់​ឆ្វេង ស៊ុយ ខន ហោ​ខនតាកែវ និង ដូច រស្មី ហៅ​តោកំណាច​ស្មី​ធំ​ជា​ដើម។

យ៉ាងណា​ការប្រកួត​បាន​បញ្ចប់​ដោយ​រលូន ហើយ​ក្រុម​ជើងឯក​ទទួល​បាន​ពាន​មួយនិង​ទឹកប្រាក់​​ ២ ៥០០ដុល្លារ ​ជើង​ឯក​រង​បាន​ចំនួន​ ២ ០០០​ដុល្លារ និង​ក្រុម​ផ្សេងៗទៀត​ទទួល​បាន​ ២លាន​រៀល​ដូច​ៗគ្នា​។

គួរ​បញ្ជាក់​ថា ក្នុង​ការប្រកួតដណ្ដើមពានរង្វាន់បាល់ទះរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី កាល​ពីខែឧសភា ឆ្នាំ​២០២២​ ​ក្រុម​កងអន្តរាគមន៍ទី៣ការពារ៣១១ គឺ​ជា​ក្រុម​គ្រងតំណែងជើងឯក ក្រោយបំបាក់​ក្រុម​កងអន្តរាគមន៍ទី១​ប្រឆាំងភេរវកម្ម ៣សិតទល់នឹងសូន្យ។ យ៉ាងណា​​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០២២​ម្សិលមិញ​នេះ ពួកគេ​នៅ​តែ​ការពារ​ដំណែង​ជើង​ឯក​បាន​ដដែល៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់