• 2022-07-27 04:04:19
  • បាល់ទះ

យុវជន​៤​រូបត្រូវ​បាន​ក្លឹប​បាល់ទះ​សំបូរធនធាន​វិសាខាប្រកាស​ចែក​ផ្លូវ​

  • 2022-07-27 04:04:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កក្ដដា ឆ្នាំ​២០២២​ម្សិលមិញ​នេះ យុវជន​ឈុត​ B ចំនួន​៤រូប​រួមមាន ភុំ ចាន់តុលា, សៅ តាន, មី សុផណ្ណា និងរស់ ពិសិដ្ឋ ត្រូវ​បាន​ក្លឹប​បាល់ទះ​សំបូរធនធាន​និង​ធំ​ជាង​គេ​នៅ​កម្ពុជា​វិសាខាប្រកាស​ចែក​ផ្លូវ។

ការ​ប្រកាសចែកផ្លូវជាមួយកីឡាករចំនួន៤រូបនេះដែរ ធ្វើ​ឡើង​ក្រោយត្រៀមរៀបចំកំណែទម្រង់ថ្មី ​ជា​ពិសេស​គឺ​ផ្តោត​ទៅ​លើ​គុណផល​ (ទម្រង់​លេង​) ដែល​កីឡាករ​ជា​សមាជិក​សម្រេច​បាន​ទាំង​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​ជា​ក្រុម​កន្លង​មក។

គួរ​បញ្ជាក់​ថា កីឡាករ​ទាំង៤រូប​នេះមាន​ជំនាញ​ផ្សេង​គ្នាពោល​គឺ ភុំ ចាន់​តុលា ជា​ស្មាត់​ឆ្វេង កីឡាករ សៅ តាន ជំនាញ​ដេញ​បាល់​លឿន កីឡាករ​ មី សុផណ្ណា ជំនាញ​ការពារ (លីប្រូ) និង​រស់ ពិសិដ្ឋ ជំនាញ​ចែក​បាល់ (ប៉ះសេ)៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់