• 2022-07-26 09:15:41
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​ហាប់គីដូ៖​ សូម​គ្រូៗ​បង្គោល​ចំណាយ​ពេល​ខ្លះ​ជួយ​ផ្សព្វផ្សាយ​ពី​ហាប់គីដូ​

  • 2022-07-26 09:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ខ្មែរកីឡា​ហាប់គីដូ​ បាន​អំពាវនាវ​ដល់​គ្រូៗ​បង្គោល​ដែល​មាន​សមត្ថភាព​លេចធ្លោ​ជា​ពិសេស​អាច​សម្ដែង​បាន​សូម​ចំណាយ​ពេលវេលា​ផ្ទាល់​ខ្លួន​ខ្លះៗ​រួម​ចំណែក​ក្នុង​ការ​ផលិត​វីដេអូ​ក្បាច់​ស្នៀត​ ឬ​ឈុត​ខ្លី​ដើម្បី​ផ្សព្វផ្សាយ។​

លោក​ឧកញ៉ា​ សៅ​ សេងហាក់

ថ្លែង​ក្នុង​ពិធី​ជួបជុំ​សំណេះសំណាល​ក្រុម​គ្រួសារ​ហាប់គីដូ​ លោក​ឧកញ៉ា​ សៅ​ សេងហាក់​ បាន​លើក​ឡើងពី​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​ដល់​មន្ត្រី​សហព័ន្ធ​ និង​គ្រូ​ៗ​បង្គោល​គួរឆ្លៀត​ពេល​ធ្វើ​ជា​វីដេអូ​ខ្លី​ ឬ​ឈុត​សម្ដែង​ពី​ក្បាច់​គុន​នេះ​ឲ្យ​បាន​ច្រើន​ដើម្បី​ដាក់​លើ​ហ្វេសបុក​សហព័ន្ធ។​ ដែល​ទាំង​នេះ​បង្ហាញ​ពី​សកម្មភាព​ផង​ បង្ហាញ​ពី​ចំណុច​ពិសេស​ៗ​ដល់​មហាជន​បាន​ស្គាល់​ និង​សារប្រយោជន៍​របស់​វា​ផង​ដែរ។​

ទិដ្ឋភាពជួបជុំសំណេះសំណាល

ប្រធាន​សហព័ន្ធ​ខាង​លើ​បញ្ជាក់​ទៀត​ថា​ ប្រសិន​បើ​កិច្ចការ​នេះ​ធ្វើ​បាន​គឺ​ជា​ការ​ល្អ​មួយ​សម្រាប់​ហាប់គីដូ​ និង​អាច​ឈាន​ដល់​ការ​ពង្រីក​ខ្លួន​បន្ថែម​ ឬ​ទាញ​បាន​ជា​ផលប្រយោជន៍​ដូច​ជា​ថវិកា​ដើម្បី​អាច​ទ្រទ្រង់​ខ្លួន​ឯង​បាន​ទៀត។​ ដូច្នេះ​គ្រូ​ៗ​បង្គោល​ដែល​មាន​សមត្ថភាព​សមស្រប​ទាំង​ប៉ុន្មាន​សូម​ចំណាយ​ពេល​ផ្ទាល់ខ្លួន​ខ្លះ​ធ្វើ​កិច្ចការ​ទាំង​នេះ។​

ទិដ្ឋភាពជួបជុំសំណេះសំណាល

រំលឹក​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី២៤​ ខែ​កក្កដា​ ២០២២​ បាន​ធ្វើពិធី​ជួបជុំ​សំណេះសំណាល​ និង​បង្ហាញ​ពី​ការ​អនុវត្ត​ការងារ​រយៈពេល​៣​ខែ​កន្លង​ទៅ​បន្ទាប់​ពី​ធ្វើ​មហាសន្និបាត។​ ក្នុង​នោះ​មាន​ប្រធាន​សហព័ន្ធ​ មន្ត្រី​សហព័ន្ធ​ និង​សមាជិក​ជា​ច្រើន​រូប​ចូលរួម​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​

ទិដ្ឋភាពជួបជុំសំណេះសំណាល

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់