
- 2022-07-25 06:34:49
- បាល់ទះ
បាល់ទះអង្គុយកម្ពុជា ទទួលថវិកាលើកទឹកចិត្តម្នាក់២០០$ ពីប្រធានសហព័ន្ធមុនចេញទៅអាស៊ានប៉ារ៉ាហ្គេម
- 2022-07-25 06:34:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាល់ទះអង្គុយកម្ពុជា ទទួលថវិកាលើកទឹកចិត្តម្នាក់២០០$ ពីប្រធានសហព័ន្ធមុនចេញទៅអាស៊ានប៉ារ៉ាហ្គេម
ចន្លោះមិនឃើញ
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និង កីឡា និង ជាអនុប្រធានសហព័ន្ធកីឡា បាល់ទះកម្ពុជា តំណាងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា បានជួប សំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនី បាល់ទះអង្គុយចំនួន២៦រូប នៅព្រឹក ថ្ងៃចន្ទ ទី ២៥ ខែកក្កដា ឆ្នាំ២០២២ នេះនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងកីឡា ក្នុងរាជធានីភ្នំពេញ មុនពេលកីឡាករកីឡាការិនី ធ្វើដំណើរទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ នៅទីក្រុង Solo ខេត្ត Central Javaប្រទេសឥណ្ឌូណេស៊ី។
ក្នុងឱកាសនោះផងដែរឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានផ្ញើថវិកាជូនគ្រូបង្វឹក និងកីឡាករកីឡាការិនីសរុបទាំងអស់២៦នាក់ ក្នុងនោះម្នាក់២០០ដុល្លារអាមេរិក។ ឯកឧត្តម ស សុខា និងលោកជំទាវ បានឧបត្ថម្ភបន្ថែម៥០០ដុល្លារ ជូនដល់ឯកឧត្តម យី វាសនា សម្រាប់ចំណាយនានា ក្នុងពេលចេញទៅប្រកួតនៅឥណ្ឌូណេស៊ី នេះដែរ។
ឯកឧត្តមអនុប្រធានសហព័ន្ធបានសង្កត់ធ្ងន់ថា៖«យើងធ្វើដំណើរលើកនេះគឺចេញទៅប្រកួតដណ្តើមមេដាយជាមួយគេផង និងសិក្សាពីគេផង ដោយមើលលើបច្ចេកទេសប្រកួតរបស់ក្រុមគេ និង មើលលើការរៀបចំរបស់ម្ចាស់ផ្ទះ ដើម្បីយកមកបំពេញចំណុចខ្វះខាត ធ្វើយ៉ាងណាឱ្យយើងរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដំណើរការបានរលូននិងឈ្នះមេដាយ។ ជាពិសេសគឺផ្ដោតលើធនធានមនុស្សផ្នែកកីឡាករកីឡាការិនី ពង្រឹងអាជ្ញាកណ្ដាល និងសម្ភារៈបច្ចេកទេសប្រកួត ជាដើម»។
ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបង្វឹករបស់លោកគ្រូអ្នកគ្រូ និងការខិតខំហ្វឹកហាត់របស់បងប្អូនអត្តពលិករបស់យើងបានល្អប្រសើរនាពេលកន្លងមក ទោះជាស្ថានភាពនៃជំងឺកូវីដ-១៩ ទើបមានការមិនច្បាស់លាស់នៃការទទួលធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតំបន់អាស៊ាន យើងនេះ ប៉ុន្តែកីឡាករកីឡាការិនីមិនផ្អាកនៃការហ្វឹកហាត់ក្នុងការត្រៀមខ្លួនប្រកួតនោះទេ។
ក្រៅពីនោះឯកឧត្តមបានក្រើនរំលឹកដល់ប្រតិភូ គ្រូបង្វឹកនិងកីឡាករកីឡាការិនី សូមខិតខំរក្សាការពារសុខភាពទាំងពេលធ្វើដំណើរនិងហ្វឹកហាត់ ដើម្បីជៀសផុតពីជំងឺនានា ជាពិសេសជំងឺកូវីដ-១៩ នាំឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងយកមេដាយ។ យ៉ាងណាក្តីមុនចេញទៅប្រកួតគ្រប់គ្នាសុទ្ធតែបានចាក់វ៉ាក់សាំងគ្រប់ដូសតាមការរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា រួចរាល់ផងដែរ។
ឯកឧត្តមបានរំលឹកពីក្នុងពិធីសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃ១១ កក្កដា ថ្មីៗនេះ សម្តេចបានផ្តាំថា«ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្លុះបញ្ចាំងឱ្យឃើញនូវការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសជាសមាជិកទាំងអស់»។ ដូច្នេះប្រកួតកីឡា លទ្ធផលបែបណាគឺមួយបែប តែសំខាន់គឺបងប្អូនម្នាក់ៗប្រៀបដូចជាទូតម្នាក់តំណាងឱ្យកម្ពុជា លើឆាកអន្តរជាតិដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី នេះកម្ពុជានឹងបញ្ជូន១១ប្រភេទកីឡា ទៅដណ្តើមមេដាយ រួមមានកីឡា អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា៕