• 2022-07-25 03:12:31
  • បាល់ទះ

ប៊ន ណារិទ្ធ មានឈ្មោះក្នុងបញ្ជីជម្រើសជាតិបាល់ទះ៣ដងក្នុងរយៈពេល៦ឆ្នាំនៃអាជីព

  • 2022-07-25 03:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីចប់ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ​២០២២ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានកោះហៅកីឡាករល្អៗមួយចំនួនពីក្រុមបាល់ទះស្នងការខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តសៀមរាប។ ដោយឡែក​ថ្វីបើបើមិនបានបង្ហាញខ្លួនក្នុងព្រឹត្តិការរណ៍ដ៏អស្ចារ្យមួយនេះ ប៉ុន្តែកីឡាករ​របស់​ក្លឹប​ក្រសួង​មហាផ្ទៃ​ចំនួន​៤​រូប​ក៏​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​រួម​ដែរ ដោយ​ក្នុង​នោះ​មាន​ស្មាត់​វ័យ​ក្មេង​ មឿន ម៉េងឡាយ, ខុម ហុងទ្រី, មាស វាសនា និង​អ្នកប៉ះសេ ប៊ន ណារិទ្ធ។

ក្រោយ​ទទួល​បាន​លិខិត​កោះហៅ​​​របស់​សហព័ន្ធ​កាល​ពី​ថ្ងៃ​ទី ១២ ខែកក្ដដា ឆ្នាំ​២០២២ ណារិទ្ធ ក៏​បាន​បង្ហោះ​សារ​បង្ហាញ​អារម្មណ៍​ត្រេកអរ​ភ្លាមៗ​លើ​គណនីយ​ហ្វេសប៊ុក​របស់​ខ្លួន អបជាមួយ​សំណេរ​ដ៏ូ​ខ្លី​មួយ​ថា ៖ «អបអរសាទរសម្រាប់ដំណឹងដ៏ល្អមួយនេះ នេះជាលើកទី3សម្រាប់វត្តមានក្នុងបញ្ជីឈ្មោះជម្រើសជាតិ ទោះមិនទាន់ដែលបានឆ្លងផុតទៅបញ្ជីឈ្មោះចុងក្រោយ ក៏ជាក្តីសង្ឃឹមសម្រាប់ខ្ញុំដែរ»។

នេះ​ជា​លើក​ទី​៣​ហើយ​នៅ​ក្នុង​អាជីព​ដែលកីឡាករ​ឆ្នើម​ក្រសួង​មហាផ្ទៃ ប៊ន ណារិទ្ធ មាន​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​ជាតិ​បាល់​ទះ​កម្ពុជា ពោល​គឺ​ឆ្នាំ​២០១៨ ត្រៀម​​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០១៩ត្រូវជម្រុះ​ចេញ និង​ឆ្នាំ​២០២២ដើម្បី​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០២៣។

គួរ​បញ្ជាក់​ថា កីឡាករ​ផ្សេង​ទៀត​ដែល​​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​រួម​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ​មាន​ ឌឹន សុីដែន ស្មាត់​ស្ដាំ​មក​ពី​ស្នងការ​ខេត្ត​កំពង់​ចាម កីឡាករ​ ម៉ុន តារា ស្មាត់​ស្ដាំ​មក​ពី​ស្នងការ​ខេត្ត​តាកែវ កីឡាករ សេង គឹមហាប់ លីប័ររ៉ូមក​ពី​ស្នងការ​ខេត្ត​សៀមរាប៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់