• 2022-07-15 03:39:29
  • បាល់ទះ

​យុវជន​មាន​ទេពកោសល្យ​វ័យ​ត្រឹម​១៨​ឆ្នាំ​កម្ពស់ ១,៩១ ​មាន​ឈ្មោះ​បាន​ជាប់​ជម្រើសជាតិ​ដូច​ក្ដី​ស្រមៃ

  • 2022-07-15 03:39:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវជន​មាន​ទេពកោសល្យ​​កម្ពស់​ល្អ​១,៩១ អាយុ​ទើប​តែ​១៨​ឆ្នាំ ខុម ហុង​ទ្រី ត្រូវ​បាន​​ជាប់​ជម្រើស​ជាតិ​បាល់ទះ​ជា​លើក​ដំបូង​ បន្ទាប់​ពី​គេ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​​ល្អ​​​​​ក្នុង​ការ​ប្រកួត​ពាន​សម្ដេច​ក្រឡា​ហោម​ កាល​ពី​ពេល​ថ្មី​ក្នុង​ក្លឹប​​ក្រសួង​មហាផ្ទៃ​របស់​ខ្លួន​។

យុវជន​កើត​នៅ​ព្រែកព្នៅ​រូប​នេះ​​បាន​​ក្នុង​ឆ្នាំ ២០២២ នេះ​ទើប​តែ​មាន​វ័យ​១៨​ឆ្នាំ​ ប៉ុន្តែ​គេ​មាន​កម្ពស់​រហូត​ដល់ ១,៩១ ដែល​ពិបាក​ក្នុង​ការ​ស្វែង​រក​អ្នក​​មាន​កាយសម្បទា​ល្អ​ដូច​​គេ​ណាស់។ ជាងនេះ​ទៅ​ទៀត​គេ​ជា​ស្មាត់​​ឆ្វេង​មួយ​រូប​ ដែល​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​និយម​បាល់ទះ​ ព្រោះ​តែ​វ័យ​​​,កម្ពស់ និង​សមត្ថភាព​ល្អ​ គេ​មាន​ជំនាញ​វ៉ៃ​​​ឆ្វេង​យ៉ាង​ល្អ ពិសេស​​បាំង​​ក៏​រឹតតែ​អែម​។ ​​​បើ​ស្រមៃ​មើល​ទៅ​​គេ​ជា​ធនធាន​ម្នាក់​ដែល​ពិបាក​ក្នុង​ការ​ស្វែង​រក​ក្នុង​ប្រទេស​ផង​ដែរ​។

បើ​និយាយ​ពី​ចំណាប់អារម្មណ៍​របស់​យុវជន​រូប​នេះ​ក្នុង​ការ​ទទួល​បាន​ឱកាស​​ដ៏​កម្រ​នេះ​យុវជន​មាន​បង​ប្អូន​បង្កើត​ពីរ​នាក់​​បាន​ឲ្យ​ដឹ​ង​ថា​ វា​ជា​រឿង​សប្បាយ​ចិត្ត​បំផុត​មួយ​សម្រាប់​គេ ព្រោះ​ថា​ជា​ក្ដី​ស្រមៃ​សម្រាប់​គេ​ក្នុង​ការ​ឈាន​ជើង​ចូល​វិស័យ​នេះ​។ បន្ទាប់​ពី​បំពេញ​ក្ដី​ស្រមៃ​នេះ​ហើយ គេ​នឹង​ត្រូវ​ធ្វើ​ការ​​ប្រឹងប្រែង​បន្ទាប់​មក​ទៀត ដោយ​ធ្វើ​យ៉ាង​ណា​​ប្រឹងហាត់​ដើម្បី​អាច​មាន​មុខ​នៅ​ស៊ីហ្គេម​២០២៣ និង​បាន​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​។

​​ក្រៅ​ពី​ ខុម ហុង​ទ្រី ត្រូវ​បា​ន​ជ្រើស​រើស​ឲ្យ​ជាប់​ជម្រើស​ជាតិ​បន្ថែម​​កីឡាករ​ដែល​មាន​ស្រាប់​ក្នុង​នោះ​ក៏​មាន​កីឡាករ​៦​នាក់​ផ្សេង​ទៀត​ក៏​បាន​ជ្រើស​រើស​ឲ្យ​ចូល​ជុំរុំ​ហ្វឹកហាត់​ផង​ដែរ​៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី