/Other(8)/Other(16)/62bbbb4e54058_1656470340_medium.jpg)
- 2022-06-29 02:52:06
- បាល់ទះ
អបអរសាទរ! ក្រុមបាល់ទះ៣១១ លើកពានឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី
- 2022-06-29 02:52:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! ក្រុមបាល់ទះ៣១១ លើកពានឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី
ចន្លោះមិនឃើញ
ការប្រកួតដណ្ដើមពានរង្វាន់បាល់ទះរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានបញ្ចប់ដោយរលូនកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ ដោយក្រុមកងអន្តរាគមន៍ទី៣ការពារ៣១១ ជាក្រុមគ្រងតំណែងជើងឯក ក្រោយបំបាក់ក្រុមកងអន្តរាគមន៍ទី១ប្រឆាំងភេរវកម្ម ៣សិតទល់នឹងសូន្យ។
ក្រុមជើងឯកក្នុងពានរង្វាន់ដ៏ធំនេះទទួលបានពាន១និងប្រាក់រង្វាន់ ៨លានរៀល លេខ២ទទួលបានប្រាក់៧លានរៀល និងលេខ៣បានទៅលើក្រុមបាល់ទះកងអន្តរាគមន៍ចល័ត ៩៩៩ និងទទួលបានប្រាក់រង្វាន់៦លានរៀល។
គួរបញ្ជាក់ថា ការប្រកួតដណ្ដើមពានរង្វាន់ឯកឧត្ដម នាយឧត្ដមសេនី កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី មាន៧ក្រុមចូលរួមនិងធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នៅទីស្នាក់ការបញ្ជារដ្ឋានអង្គរក្សក្រុងតាខ្មៅ៕
រូពភាព៖ ក្លឹបកីឡាបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស