• 2022-06-22 06:40:46
  • បាល់ទះ

​មក​ដឹង​ពី​ស្ថានភាព​របួស​របស់ សឿន ហេង ដែល​​បាន​ជួយ​បាល់ទះ​ឈ្នះ​មេដាយ​សំរឹទ្ធ​នៅ​ស៊ីហ្គេម​

  • 2022-06-22 06:40:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រប់​គ្នា​ពិត​ជា​បាន​ដឹង​ហើយ​ថា ​​កីឡាករ សឿន ហេង របស់​កម្ពុជា​បាន​មាន​របួស​ស្មា​​មិន​ធម្មតា​ឡើយ ប៉ុន្តែ​​គេ​បាន​ពុះពារ​លេង​ទាំង​របួស​រហូត​ជួយ​​មិត្ត​រួម​ក្រុម​ឲ្យ​ឈ្នះ​មេដាយ​​​បំបែក​កំណត់​ត្រា ៣៩ ឆ្នាំ​​។

​ក្នុង​ការ​ឈ្នះ​នោះ​ដែរ​កីឡាករ​បាល់ទះ​លើ​ក្ដារ​​​មក​ពី​ខេត្ត​ព្រៃវែង​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ​ក្រោយ​មក​ដល់​កម្ពុជា ហើយ​រហូត​មក​ដល់​ពេល​នេះ​ស្ថាន​ភាព​របួស​នេះ​បាន​ប្រសើរ​ឡើង​ច្រើន​។ «​​​មួយ​រយៈ​មក​ពី​ប្រកួត​ស៊ីហ្គេម​វិញ​ហ្នឹង​បង ខ្ញុំ​ហាត់​​ចលនា ​ហើយ​​ហ្នឹង​លេប​ថ្នាំ​ជា​ប្រចាំ​ទៅ​​ពេលនេះ​ធូរ​ច្រើន​​ហើយ​​​បង​។ ​បើ​ស្មាន​មើល​ទៅ​វា​បាន​៦០​ទៅ​៧០​ភាគរយ​វិញ​ហើយ​​បង​។ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​ហាត់​​លេង​ជា​មួយ​បាល់ទេ​​​បង គឺ​ខ្ញុំ​ហាត់​ព្យាបាល​សុទ្ធ​តែ​ម្ដង​បង​»។ នេះ​ជា​ការ​លើក​ឡើង​របស់​កីឡាករ​ពាក់​លេខ​១០​របស់​កម្ពុជា​ និង​ក្លឹប​វិសាខា​។

​សឿន ហេង ជា​កីឡាករ​ម្នាក់​ល្អ​របស់​ក្រុម​កម្ពុជា ​ថែម​ទាំង​​ត្រូវ​បាន​ក្លឹប​នៅ​វៀតណាម​ទាក់​ទង​​ចង់​បាន​ទៅ​លេង​នៅ​ក្លឹប​អាជីព​នោះ​វៀតណាម ប៉ុន្តែ​ដោយសារ​តែ​ស្ថាន​ភាព​របួស​ស្មា​បាន​ធ្វើ​ឲ្យ​គេ​ខក​ខាន​ឱកាស​ដ៏​ល្អ​នេះ​៕ ​​​

​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់