
- 2022-06-21 07:06:05
- បាល់ទះ
សហព័ន្ធកីឡាវាយសី បើកកិច្ចប្រជុំរកចំណុចខ្វះខាត និងការតៀមស៊ីហ្គេម ២០២៣
- 2022-06-21 07:06:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាវាយសី បើកកិច្ចប្រជុំរកចំណុចខ្វះខាត និងការតៀមស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
ព្រឹកមិញនេះសហព័ន្ធកីឡាវាយសីកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមជម្រើសជាតិ គ្រូៗ ជជែកពីចំណុចខ្វះខាតពីស៊ីហ្គេម វៀតណាម និងការហ្វឹកហាត់ឲ្យបានល្អដើម្បីឈានរកមេដាយនៅឆ្នាំ ២០២៣។
ប្រធានសហព័ន្ធឯកឧត្ដម លី កុសល បានលើកឡើងថា ការចាញ់នៅស៊ីហ្គេមវៀតណាមទាំងកីឡាករ ទាំងគ្រូ គឺពិតជាមានការពិបាកចិត្តខ្លាំង ប៉ុន្តែម្នាក់ៗត្រូវមានការប្ដេជ្ញាចិត្តខំប្រឹងប្រែងឡើងវិញ យកការឈឺចាប់នេះប្រែក្លាយជាកម្លាំងក្នុងការពង្រឹងសមត្ថភាព។ មានតែការខំប្រឹងហ្វឹកហាត់ មានតែការរៀបចំផែនការឲ្យល្អនោះទេ ដែលធ្វើឲ្យគ្រប់គ្នាមានសមត្ថភាព និងអាចឈ្នះការប្រកួតបាន។
ស៊ីហ្គេម កម្ពុជាជាម្ចាស់ផ្ទះក៏នៅមិនយូរទេ ដូច្នេះម្នាក់ៗត្រូវប្រឹងប្រែងឲ្យខ្លាំងបំផុតក្នុងការហ្វឹកហាត់ មួយវិញទៀតត្រូវត្រៀមខ្លួនដើម្បីចេញទៅហ្វឹកហាត់នៅប្រទេសចិននាពេលខាងមុខនេះ។ សហព័ន្ធព្យាយាមរកនូវវិធីសាស្ត្រនានាដើម្បីជំរុញដល់ការហ្វឹកហាត់ដើម្បីឲ្យកើនសមត្ថភាពប្រកួតឈានដល់ការដណ្ដើមមេដាយស៊ីហ្គេមនៅកម្ពុជាដែលជាព្រឹត្តិការណ៍សំខាន់លើកទី១នេះ។
ចំណែកឯកឧត្ដម ជាម សុភា អគ្គលេខាធិការបន្ថែមដែរថា ឯកឧត្ដមប្រធានបានពន្យល់លើកទឹកចិត្តជាពិសេសចំណុចខ្វះខាតដូច្នេះផ្នែកចិត្តសាស្ត្រកីឡាករ កីឡាការិនីដែលកំពុងជួបនៅការប្រកួតថ្មីៗនេះ។ ដូច្នេះសហព័ន្ធនឹងពង្រឹងលើផ្នែកនេះ និងជំរុញលើការប្រកួតប្រចាំសប្ដាហ៍ ប្រចាំខែដើម្បីស្វែងរកនូវចំណុចល្អ ចំណុចខ្វះខាតបន្ថែម។
រំលឹកដែរថា ព្រឹកមិញនេះនៅ NOCC សហព័ន្ធកីឡាវាយសីកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ និងផ្ដល់ជាសម្ភារហ្វឹកហាត់ដល់ក្លឹបមួយចំនួនទៀតសម្រួលដល់ការហ្វឹកហាត់បន្ថែម៕