• 2022-06-15 04:14:55
  • បាល់ទះ

​​អគ្គលេខាធិការ​បាល់ទះ​ថា តម្លៃ​ខ្លួន​របស់​ វឿន វាសនា ​នេះ​​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ​

  • 2022-06-15 04:14:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​បណ្ឌិត អាំង សេរី​ពិសិដ្ឋ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​​បាល់ទះ​កម្ពុជា​​​បាន​លើក​ឡើង​ថា តម្លៃ​ខ្លួន​របស់ ​​វឿន វាសនា ទៅ​លេង​នៅ​វៀតណាម​​នេះ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ​។

លោក អគ្គលេខាធិការ​ថត​ក្បែរ​ វាសនា​

​វឿន វាសនា ​ ទៅ​កាន់​ទឹក​ដី​វៀតណាម​​ថ្ងៃ​នេះ​ហើយ ដោយ​លេង​ឲ្យ​ក្រុម​ Log An ​របស់​ប្រទេស​វៀតណាម​ក្នុង​ការ​ប្រកួត​លីគ​ផ្លូវ​ការ​មួយ។ យ៉ាង​ណា​ក្នុង​ការ​ចរចា​នេះ​​អគ្គលេខាធិការ​ខាង​លើ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​តម្លៃ​ខ្លួន​របស់​ វាសនា ខ្ទង់​ម៉ឺន​ដុល្លារ​​​ លេង​រយៈ​ពេល​២​សប្ដាហ៍​នេះ​គឺ​ខាង​ភាគី​វៀតណាម​ជា​អ្នក​ស្នើសុំ​ ​ហើយ​ខាង​កម្ពុជា​មិន​បាន​​ទាមទារ​​តម្លៃ​ខ្លួន​លើស​ការ​ស្នើសុំ​នេះ​ឡើយ ​ពី​ព្រោះ​​វា​ទើប​ជា​ការ​ចាប់​ផ្ដើម​​ប៉ុណ្ណោះ​។

​លោក​​បណ្ឌិត​បាន​មាន​ប្រសាសន៍​​​ថា​​« ​ខ្ញុំ​កំពុង​ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​កីឡាករ​យើង​មាន​តម្លៃ​ខ្លួន​ថ្លៃ​ហើយ មក​ដល់​ម៉ោង​នេះ​ហេតុ​អី​បាន​ វាសនា បាន​​តម្លៃ​ខ្លួន​ដល់​ម៉ឺន​ដុល្លារ​គឺ​ដោយសារ​តែ​យើង​​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​​នៅ​ស៊ីហ្គេម​។ … និយាយ​ឲ្យ​ស្មោះត្រង់​ទៅ​វៀតណាម​គេ​ស្នើ​សុំ​​ទេ​ (តម្លៃ​ខ្លួន​របស់​វាសនា​នេះ) ​ប៉ុន្តែ​ហេតុ​អី​ខ្ញុំ​មិន​លើក​ឲ្យ​ខ្ពស់​ជាង​ហ្នឹង ព្រោះ​យើង​កំពុង​​គិត​ថា​យើង​ទើប​តែ​ចាប់​ផ្ដើម​ទេ​។ យើង​កំពុង​​តែ​ផ្ដោត​ថា កីឡាករ​យើង​អាច​លក់​បាន​តម្លៃ​ខ្លួន​ប៉ុន្មាន​ទេ​។ ​ប៉ុន្តែ​នៅ​​ពេល​ខាង​វៀតណាម​គេ​ស្នើសុំ​យើង​ចាប់​ផ្ដើម​មាន​ការ​ភ្ញាក់ផ្អើល ហើយ​យើង​ជឿ​ថា​បើ​សិន​យើង​ស្នើ​សុំ​លើស​ហ្នឹង​ខាង​វៀតណាម​​ក៏​គេ​យល់​ព្រម​ដែរ​ ព្រោះ​អី​គេ​កំពុង​ចង់​បាន​យើង​»។

​​​​​លោក​អគ្គលេខាធិការ​បន្ថែម​ថា យ៉ាង​ណា​សហព័ន្ធ​​មិន​គិត​ពី​ប្រាក់​ខ្លាំង​ពេក​ទេ ​ពោល​ចង់​ឲ្យ​កីឡាករ​កម្ពុជា​ទទួល​បាន​បទ​ពិសោធ​កាន់​តែ​ច្រើន​​ ពិសេស​នោះ​គឺ​ការ​ទៅ​លេង​​នៅ​​ក្រៅ​ស្រុក​ឲ្យ​បាន​កាន់​តែ​​ច្រើន​គឺ​កាន់​តែ​ល្អ​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់