• 2022-06-10 02:42:33
  • បាល់ទះ

បាល់ទះ​​​ដាក់​គោលដៅ​យក​មេដាយ​មាស​ សម្រាប់​ស៊ីហ្គេម​២០២៣​

  • 2022-06-10 02:42:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​បន្ទាប់​ពី​ទទួល​បាន​មេដាយ​សំរឹទ្ធ​បំបែក​កំណត់​ត្រា ៣៩ ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​វៀតណាម ​កាល​ពី​ពេល​ថ្មី​ៗ​នេះ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​បង្កើន​គោលដៅ​របស់​ខ្លួន​ដោយ​ចង់​​ដណ្ដើម​យក​មេដាយ​មាស​ឲ្យ​បាន​សម្រាប់​ស៊ីហ្គេម​នៅ​កម្ពុជា​នា​ឆ្នាំ​ក្រោយ​វិញ​ម្ដង​។

លោក អាំង សេរី​ពិសិដ្ឋ

​ប្រិយមិត្ត​ពិត​ជា​​បាន​ដឹង​​ហើយ​ថា កម្ពុជា​​ពិត​ជា​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់ផ្អើល​បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​បាល់ទះ​ថៃ ​ដែល​ជា​ជើង​ខ្លាំង​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ​និង​ទម្លាក់​ហ្វីលីពីន​​​កាល​លេង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​។ លទ្ធផល​នេះ​បាន​ធ្វើឲ្យ​កម្ពុជា​កាន់​តែ​មាន​ទំនុក​ចិត្ត​ ក្នុង​ការ​ប្រកួតប្រជែង​នា​ប្រកួត​​ស៊ីហ្គេម​ឆ្នាំ​​ក្រោយ​លើ​ទឹក​ដី​កម្ពុជា​ រហូត​លោក​ អាំង សេរីពិសិដ្ឋ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​​បង្ហាញ​ការ​តាំង​ចិត្ត​ខ្ពស់​​ថា ​សហព័ន្ធ​​បាន​កំណត់​គោលដៅ​​​ប្រជែង​យក​មេដាយ​មាស​​សម្រាប់​ស៊ីហ្គេមឆ្នាំ​២០២៣​។

«​ខ្ញុំ​ពិត​ជា​ចង់​ឃើញ​ទង់​ជាតិ​កម្ពុជា​ ត្រូវ​បាន​គេ​ឈរ​គោរព​​ នៅ​ពេល​ដែល​បង្ហូត​​ក្នុង​ការ​ប្រគល់​មេដាយ​នា​ពេល​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ហើយ​បើ​ចង់​ឲ្យ​ទង់​ជាតិ​យើង​ត្រូវ​បាន​គេ​បង្ហូត​គោរព​យើង​ត្រូវ​តែ​យក​មេដាយ​មាស​ឲ្យ​បាន​។ យើង​ដឹង​ហើយ​ថា ​វា​ជា​រឿង​ដែល​មិន​មែន​ងាយ​ស្រួល ប៉ុន្តែ​បើ​យើង​ដាក់​គោលដៅ​ហើយ​បង្កើន​ការ​ប្រឹងប្រែង​អ្វី​ៗ​ក៏​អាច​កើត​ឡើង​បាន​ដែរ​»។ នេះ​ជា​សម្ដី​របស់​លោក​អគ្គលេខាធិការ​​ខាង​លើ​​​បាន​និយាយ​។

​​លោក​អគ្គលេខាធិការ​បាន​បន្ថែម​ថា សហព័ន្ធ​កំពុង​បង្កើន​សមត្ថភាព​កីឡាករ​ដើម្បី​ពង្រឹង​​បន្ថែម​​​ ពិសេស​ទៀត​នោះ ការ​ជ្រើស​រើស​កីឡាករ​ដែល​មាន​សមត្ថភាព​មក​ចូល​រួម​ហ្វឹកហាត់​ក្នុង​ជំរុំ​បន្ថែម​ទៀត​​ សម្រាប់​ការ​ត្រៀម​​ខ្លួន​ឲ្យ​បាន​ល្អ​ស៊ីហ្គេម​ឆ្នាំ​២០២៣​៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់