• 2022-06-09 04:39:10
  • បាល់ទះ

យុវតី​ លាន គីមឡាង ​ថា​​​ទន្ទឹង​​​​ចាំ​​ការ​ធ្វើតេស្ត​ចូល​ជម្រើស​ជាតិ​បាល់ទះ​នារី​​ច្រើន​ឆ្នាំ​ហើយ​​

  • 2022-06-09 04:39:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​យុវតី​កម្ពស់​១,៧០​ម៉ែត្រ​ លាង គីម​ឡាង ម​ក​ពី​ខេត្ត​កំពង់​ចាម​​ បាន​បង្ហាញ​អារម្មណ៍​ពេញ​ចិត្ត​ជា​ខ្លាំង​ សម្រាប់​ការ​ប្រកាស​ជ្រើស​រើស​កីឡា​ការិនី​ជម្រើសជាតិ​បាល់ទះ​​របស់​សហព័ន្ធ​បាល់ទះ​កម្ពុជា ហើយ​គេ​ក៏​បាន​​ទន្ទឹង​រង់ចាំ​ឱកាស​នេះ​ច្រើន​ឆ្នាំ​ហើយ​​។

​​​​​​​​​​​​​​​​​​ក្នុង​ឱកាស​ចូលធ្វើតេស្ត​​ជា​មួយ​​យុវតី​ជា​ច្រើន​នាក់​មក​ពី​តាម​បណ្ដា​ខេត្ត​ចំនួន​១១​ដែល​បាន​ដាក់​ពាក្យ​ចូល​រួម​​នោះ គីម​ឡាង បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ដែល​​​អាច​បង្ហាញ​សមត្ថភាព​ស្វែង​រក​ឱកាស​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន​​។ ​កន្លង​មក​​គេ​​ចេះ​តែ​​ទន្ទឹង​​រង់​ចាំ​ឱកាស​នោះ​រហូត​មក​ ព្រោះ​ថា​បាល់ទះ​ជា​វិស័យ​ដែល​ខ្លួន​ស្រលាញ់​​បំផុត​មួយ​។

​បើ​និយាយ​ពី​បទ​ពិសោធ​​លេង​បាល់ទះ​នេះ គីម​ឡាង បាន​ប្រលូក​តាំង​ពី​​ក្មេង​ៗ​មក​ម្ល៉េះ​ ពោល​គឺ​លេង​តែ​ជាមួយ​​ក្មេង​ប្រុស​ៗ​ប៉ុណ្ណោះ ពី​ព្រោះ​ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា បាល់ទះ​កម្រ​មាន​ក្រុម​ក្មេង​ស្រី​ៗ​លេង​បាល់ទះ​មែនទែន​។ ដោយ​សារ​ខ្លួន​ធ្លាប់​បាន​ចូល​រួម​ប្រកួត​កម្មវិធី​ប្រកួត​ផ្លូវ​ការ​ច្រើន​ដង​រួច​មក​​ហើយ និង​បាន​លេង​បាល់ទះ​នៅ​តាម​ភូមិ​ស្រុក​របស់​ខ្លួន​​តាំង​ពី​ក្មេង​មក​​នោះ ទើប​ធ្វើ​ឲ្យ​​​យុវតី​​​រូប​នេះ​​​កើត​ចិត្ត​ស្រលាញ់​​​វិស័យ​បាល់ទះ និង​ចង់​ក្លាយ​ជា​កីឡា​​ការិនី​ជម្រើសជាតិ​​បាល់ទះ​កម្ពុជា​។ ​

​រំលឹក​ថា ការ​ជ្រើស​រើស​កីឡា​ការិនី​ជម្រើសជាតិ​បាល់ទះ​នារី​នេះ​ជា​ការ​ចាប់​ផ្ដើម​មួយ​​ សម្រាប់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​​ក្នុង​​គោល​ដៅ​​ដាក់​ចូល​ក្នុង​​​ស៊ីហ្គេម​​​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​​អ្វី​ដែល​សហព័ន្ធ​ត្រូវ​តែ​ធ្វើ​នេះ​គឺ​នឹង​បញ្ជូន​កីឡា​ការិនី​ ព្រម​ទាំង​គ្រូ​បង្វឹក​ចំនួន ១៥ នាក់​ទៅ​ហាត់​​នៅ​ចិន​មួយ​រយៈ​ពេល​​​​ ដែល​នឹង​ចេញ​ទៅ​ឆាប់​ៗ​នេះ​ផង​ដែរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់