• 2022-05-24 02:54:26
  • បាល់ទះ

​ ​ក្រោយ​បំបាក់​ថៃ​៣-២ ​កីឡាករ​កម្ពុជា​៦​រូប​ត្រូវ​ក្លឹប​​ធំ​ៗ​ក្នុង​តំបន់​អាស៊ាន​តាម​ទិញ​ព្រាត​

  • 2022-05-24 02:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រោយ​បញ្ចប់​ភារកិច្ច​ជោគជ័យ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​បាល់ទះ​​ក្នុង​សាល​​​បំបែក​ឯកត្តកម្ម​​៣៩​ឆ្នាំ​របស់​​​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា កីឡាករ​ទាំង​១៤​នាក់​ដែល​ទៅ​ចូល​រួម​ស៊ីហ្គេម​នៅ​វៀតណាម​មាន​៦​នាក់ ​​ត្រូវ​បាន​ក្លឹប​​ធំ​ៗ​ក្នុង​តំបន់​អាស៊ាន​ទាក់​ទង​ទិញ​ដើម្បី​ទៅ​ចូល​រួម​លេង​នៅ​ក្លឹប​​របស់​ពួក​គេ​។

​បើ​តាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត​ អាំង សេរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ឲ្យ​ដឹង​​នៅ​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ម្សិលមិញ​​នេះ​ថា កីឡាករ​៦​នាក់​របស់​កម្ពុជា​មាន​ដូច​ជា សឿន ហេង ​និង​ វឿន វាសនា ​ត្រូវ​បាន​ក្លឹប​នៅ​សៃហ្គន ​របស់​វៀតណាម​កំពុង​តាម​ទិញ​។ «មែនទែន​​ទៅ​​កីឡាករ​​យើង​មាន​៦​នាក់​ដែល​គេ​តាម​ទិញ​យក​ទៅ​លេង​ និយាយ​រួម​កីឡាករ​អេគីប​ទាំង​៦​នាក់​ដែល​យើង​ដាក់​ឲ្យ​លេង​ឈុត​ធំ​ហ្នឹង​តែ​ម្ដង​។ ក្នុង​នោះ​មាន សឿន ហេង និង​វឿន វាសនា ​ខែ​កក្កដា ​ខាង​មុខ​នេះ​ហើយ យើង​ក៏​កំពុង​ពិចារណា​ដែរ​។ ក្លឹប​នោះ​គឺ​នៅ សៃហ្គន​ ប្រទេស​វៀតណាម​។ ​ក្លឹប​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ចុង​ក្រោយ​គេ​គឺ ឥណ្ឌូណេស៊ី កំពុង​ចាប់​អារម្មណ៍​​ចែចូវ​​យក គួន ម៉ុម ទៅ​លេង​ដែរ​​»។ ​នេះ​ជា​ការ​លើក​ឡើង​របស់​​លោក​អគ្គលេខាធិការ​។​

​​ក្រោយ​បញ្ចប់​ភារកិច្ច​ជោគជ័យ​ក្លឹប​​ធំ​​នៅ​បណ្ដា​ប្រទេស​​មួយ​ចំនួន​មើល​ឃើញ​សមត្ថភាព​កីឡាករ​កម្ពុជា​អាច​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង​បាន​។ ​ហេតុ​ផល​គឺ​ថា​​ពេល​នេះ​កម្ពុជា​​ត្រូវ​បាន​ប្រទេស​ផ្សេងៗ​​ក្នុង​តំបន់​​ចាត់​ទុក​​ ​ជា​បន្លា​ក្នុង​ភ្នែក​របស់​ពួក​គេ​ហើយ​ ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​។ ​នេះ​ជា​ការ​បន្ថែម​របស់​លោក​អគ្គលេខាធិការ​​ខាង​លើ​៕

​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី