• 2022-05-21 09:47:32
  • បាល់ទះ

ទីបំផុត​បាល់ទះ​កម្ពុជា​ សងសឹក​ថៃ​បានវិញ​ហើយ​ឈ្នះ​មេដាយ​សំរឹទ្ធ១​ ស៊ីហ្គេម​

  • 2022-05-21 09:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​កម្ពុជា​បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង​ណាស់​ ដោយ​អាច​សងសឹក​លើ​ក្រុម​ខ្លាំង​ថៃ​ បាន​មុន​នេះ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​មេដាយ​សំរឹទ្ធ​ ខណៈ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូលចាញ់​ ៣-២​ កន្លង​ទៅ។​

ក្រុមបាល់ទះកម្ពុជា

វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​ក្រុម​បាល់ទះ​ក្នុង​សាល​កម្ពុជា​យក​ឈ្នះ​ក្រុម​ថៃ​ ដោយ​លទ្ធផល​ ៣-២​ ក្រសោប​យក​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ២០២២​ នេះ។​ គេ​មើល​ឃើញ​ថា​ កម្ពុជា​លេង​សហការ​គ្នា​បាន​ល្អ​ ពិសេស​ការ​ចាប់​សេវា​ធ្ងន់ៗ​រប់ស​ថៃ​តែ​ម្ដង​ ស្រប​ពេល​ការ​លោត​បាំង​ខាង​កម្ពុជា​ជា​ឧបសគ្គ​ខ្លាំង​ដល់​ដៃគូ។​

រំលឹក​ដែរ​ថា​ ប្រភេទ​កីឡា​បាល់ទះ​ក្នុង​សាល​កម្ពុជា​ឈ្នះ​ថៃ​ លទ្ធផល​ (២៥-២៣) (២២-២៥) (២៥-២២) (១៣-២៥) (១៥-១៣)។ កម្ពុជា​ទទួល​បាន​មេដាយ​សំរឹទ្ធ​១គ្រឿង​លើ​ប្រភេទ​កីឡា​បាល់ទះ​ក្នុង​សាល​នេះ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ វៀតណាម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់