• 2022-05-20 13:25:22
  • បាល់ទះ

សួន​ ចាន់ដារ៉ូ៖​ លើក​ពី​ចំណុច​ខ្លាំង​ក្រុម​ឥណ្ឌូណេស៊ី​ ក្រោយ​ចាញ់​ថ្ងៃ​នេះ​ ៣-១​

  • 2022-05-20 13:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចាស់​វស្សា​ សួន​ ចាន់ដារ៉ូ​ ថា​ក្រុម​ឥណ្ឌូណេស៊ី​គឺ​សេវា​ល្អ​ លេង​លឿន​ ខណៈ​កីឡាករ​គេ​សុទ្ធតែ​មាន​បទ​ពិសោធ​ច្រើន​ជា​ពិសេស​លេង​នៅ​ក្រៅ​ប្រទេស​ទៀត។​

កីឡាករ សួន​ ចាន់ដារ៉ូ

អ្នក​លើកបាល់​របស់​កម្ពុជា​រូប​នេះ​ឲ្យ​ដឹង​ថា​ ដូច​គ្រប់គ្នា​ដឹង​ស្រាប់​ហើយ​ថា​ក្រុម​ឥណ្ឌូណេស៊ី​គឺ​ល្អ​ណាស់​ កីឡាករ​លេង​សុទ្ធតែ​ប្រទេស​ខ្លាំង​ៗ​ដូច​ជា​ជប៉ុន​ជា​ដើម។​ មួយ​វិញ​ទៀត​ក្រុម​នេះ​លេង​លឿន​ សេវា​ល្អ​ និង​ផ្លាស់ប្ដូរ​ទម្រង់​លេង​រហូត។​

ដារ៉ូ​ បន្ថែម​ទៀត​ថា​ ចំពោះ​កូន​ក្រុម​វិញ​នៅ​សិត​ទី ១-២​ ប្រមូល​អារម្មណ៍​មិន​ល្អ​ លេង​ចង់​ឈ្នះ​ពេក​ ប្រឹង​ពេក​ជា​ហេតុ​ធ្វើ​ឲ្យ​បាល់​ខូច​ច្រើន​ពិសេស​ការ​វាយ​សេវា។​ មួយ​វិញ​ទៀត​ការវាយ​សេវារបស់​កីឡាករ​ក្នុង​ក្រុម​គឺស្រាល​ ធ្វើ​ឲ្យ​ខាង​ឥណ្ឌូណេស៊ី​ចាប់​បាន​ស្រួល​ ដល់ៗ​អ្នក​លើក​ ដូច្នេះ​ពិបាក​ដល់​ការ​បាំង​តែ​ម្ដង។​

ក្រុមបាល់ទះកម្ពុជា​

រំលឹក​ដែរ​ថា​ ព្រឹក​មិញ​នេះ​ក្រុម​បាល់ទះ​កម្ពុជា​ បាន​ចាញ់​ក្រុម​ឥណ្ឌូណេស៊ី​ ៣-១​ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ នៅ​វៀតណាម។​ ការ​ប្រកួត​របស់​ក្រុម​បាល់ទះ​កម្ពុជា​ត្រូវ​ប៉ះ​ប្រទេស​ថៃ​ ដណ្ដើម​មេដាយ​សំរឹទ្ធ៕​

ក្រុមឥណ្ឌូណេស៊ីព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់