• 2022-05-20 02:31:53
  • បាល់ទះ

ក្រុម​បាល់ទះ​លើ​ក្ដារ​៖ ទោះ​​ដឹង​ថា​ឥណ្ឌូណេស៊ី​ខ្លាំង​​មែន ​តែ​​​ពួក​ខ្ញុំ​មិន​រាថយ​​​ក៏​មិន​ខ្លាច​​

  • 2022-05-20 02:31:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​នា​ម៉ោង​២​រសៀល​នេះ​ក្រុម​បាល់ទះ​លើ​ក្ដារ​កម្ពុជា​ នឹង​ត្រូវ​តស៊ូ​​ជា​មួយ​ក្រុម​ខ្លាំង​ឥណ្ឌូណេស៊ី​​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ ស៊ីហ្គេម​ នៅ​ប្រទេស​វៀតណាម ​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ ​​​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ស្មាត់​ដេញ​បាល់​លឿន​របស់​កម្ពុជា មួន និមល បាន​​បង្ហាញ​ការ​តាំង​ចិត្ត​ថា «​ទោះ​ដឹង​ថា ឥណ្ឌូណេស៊ី​ ខ្លាំង​មែន​ តែ​​ពួក​ខ្ញុំ​មិន​​រាថយ​ ក៏​មិន​ខ្លាច​ ហើយ​​នឹង​តស៊ូ​ដណ្ដើម​មេដាយ​ជូន​ជាតិ​ឲ្យ​បាន​»។

​ស្មាត់​ដែល​បាន​ជាប់​ជម្រើស​ជាតិ​ទៅ​លេង​ស៊ីហ្គេម​ចំនួន​ពីរ​លើក​រួម​ទាំង​លើក​នេះ​​​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ក្រុម​ទាំង​មូល​ពិត​ជា​សប្បាយ​ចិត្ត​ដែល​អាច​​បង្ហាញ​ឲ្យ​ប្រទេស​ផ្សេង​ៗ​ឃើញ​ពី​កម្រិត​នៃ​ការ​រីក​ចម្រើន​របស់​ក្រុម​បាល់ទះ​លើ​ក្ដារ​​កម្ពុជា។ រូប​គេ​បាន​តាំង​ចិត្ត​ថា នឹង​បន្ត​ប្រឹងប្រែង​បន្ថែម​ទៀត​ទោះ​ដឹង​ថា ឥណ្ឌូណេស៊ី ជា​ជើង​​ខ្លាំង​តែ​ក្រុម​មិន​ខ្លាច​ឡើយ​ក្នុង​ការ​ប្រកួត​តំណាង​​​ជាតិ​មួយ​នេះ​។

​​​​«​ជា​ដំបូង​​ខ្ញុំ​សូម​គោរព​ដល់​​បង​ប្អូន​ប្រជា​ពលរដ្ឋ​​ទាំង​អស់ ខ្ញុំ​​បាទ មួន និមល ពិត​ជា​មាន​​អារម្មណ៍​សប្បាយ​ចិត្ត​ជា​ខ្លាំង ដែល​អាច​មាន​ឱកាស​ជួយ​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​​មួយ​នេះ។​​​ ម៉ោង​ ២ រសៀល​នេះ​ពួក​យើង​នឹង​ប៉ះ​ក្រុម​​ខ្លាំង​ឥណ្ឌូណេស៊ី​ហើយ ទោះ​ដឹង​ថា ឥណ្ឌូណេស៊ី គេ​ខ្លាំង​មែន​ពួក​ខ្ញុំ​មិន​រាថយ ក៏​មិន​ខ្លាច ហើយ​​បា​ន​តាំង​ចិត្ត​​ទាំង​អស់​គ្នា​ថា នឹង​ប្រឹងប្រែង​តស៊ូ ដើម្បី​យក​ជ័យ​ជម្នះ​ជូន​កម្ពុជា​ឲ្យ​បាន ហើយ​នឹង​យក​មេដាយ​ជូន​កម្ពុជា​ឲ្យ​បាន​»។

​រំលឹកថា ​ក្រុម​​បាល់ទះ​ឥណ្ឌូណេស៊ី ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​កាល​ឆ្នាំ​២០១៩ ដែល​ធ្វើ​ឡើង​នៅ​ហ្វីលីពីន ​ហើយ​ក្រុម​កម្ពុជា​កាល​នោះ​ត្រូវ​បាន​គេដឹង​ថា ធ្លាក់​ក្នុង​​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់