• 2022-05-16 07:00:44
  • កីឡា​ផ្សេង​ៗ

យឹម​ សុភ័ណ្ឌ៖​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​ម្សិលមិញ​យើង​ភ្លាត់​បន្តិច​ធ្វើ​ឲ្យ​ចាញ់​តែ​ម្ដង​

  • 2022-05-16 07:00:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ យឹម​ សុភ័ណ្ឌ​ ដោយ​ភ្លាត់​មួយ​សេវា​ជា​ហេតុ​ធ្វើ​ឲ្យ​ខាង​ក្រុម​ថៃ​ វាយ​សង្គ្រុប​យក​ពិន្ទុ​ឈ្នះ​តែ​ម្ដង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​ម្សិលមិញ​នេះ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១។​

ទិដ្ឋភាពម្សិលមិញ

យឹម​ សុភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​សមត្ថភាព​ក្រុម​កម្ពុជា​ និង​ថៃ​លើ​វិញ្ញាសា​ ២ទល់​២​ នេះ​គឺ​ប្រហាក់ប្រហែល​គ្នា​នោះ​ទេ។​ ចំពោះ​ការ​ចាញ់​នេះ​គឺ​ដោយ​ខាង​កម្ពុជា​មាន​ការ​ភ្លាត់​មួយ​សេវា​ ជា​ហេតុ​ធ្វើ​ឲ្យ​ខាង​ថៃ​សម្រុក​យក​ពិន្ទុ​ដើម្បី​ឈ្នះ​តែ​ម្ដង។​

កីឡាករ​ប៉េតង់​រូប​នេះ​នឹង​ខំប្រឹង​បន្ថែម​ទៀត​ដើម្បី​ស្វែង​រក​ជ័យជម្នះ​ ឬ​មេដាយ​ជូន​កម្ពុជា​ទៀត​នៅ​ព្រឹត្តិការណ៍​សំខាន់ៗ​ជា​ពិសេស​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​ដើម។​ លោក​ក៏​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​កម្ពុជា​ទាំង​អស់​ដែល​បាន​ផ្ដល់​កម្លាំង​ចិត្ត​ជូន​ក្រុម​ប៉េតង់​រហូត​មក។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​ក្រុម​ប៉េតង់​វិញ្ញាសា​ ២ទល់២​ បុរស​គឺ​ចាញ់​ក្រុម​ថៃ​ ដោយ​លទ្ធផល ​៨-១៣​ ទទួល​បាន​មេដាយ​ប្រាក់​ស៊ីហ្គេម។​ ដោយ​ឡែក​វិញ្ញាសា​ ២ទល់២​ ផ្នែក​នារី​ គឺ​កម្ពុជា​ទទួល​បាន​មេដាយ​សំរឹទ្ធ​ផង​ដែរ។​ ថ្ងៃ​គឺ​ផ្នែក​កីឡា​ប៉េតង់​កំពុង​ដំណើរ​ការ​ប្រកួត​លើ​វិញ្ញាសា​ចម្រុះ​ផង​ដែរ៕​

ថោង ឈឿន(ឆ្វេង) និង យឹម​ សុភ័ណ្ឌ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់