• 2022-04-22 02:54:18
  • បាល់ទះ

​បញ្ជី​ឈ្មោះ​កីឡាករ​​ និង​ក្រុម​គ្រូ​បង្វឹក​កីឡាករ​​បាល់ទះ​ឆ្នេរខ្សាច់​ដែល​ត្រូវ​ទៅ​​ស៊ីហ្គេម​

  • 2022-04-22 02:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរខ្សាច់​​មាន​គ្នា​៦​នាក់​ដែល​បាន​ប្រមូល​ផ្ដុំ​​​ហ្វឹកហាត់​កាល​ពី​ដើម​ឆ្នាំ​​២០២១ ​​ដើម្បី​ត្រៀម​​ខ្លួន​ទៅ​ចូល​រួម​​ការ​​​ប្រកួត​ព្រឹត្តិការណ៍​កីឡា​​ស៊ីហ្គេម​នៅ​​វៀតណាម ដែល​គ្រោង​ដំណើរការ​ខែ​​ឧសភា ខាង​មុខ​នេះ​។

ទី​១ សាមិត ទី​២ តាក់​អន្លង់វែង ទី​៣ ឌូក និង​ទី​៤ ម៉េងហួង​

​ក្នុង​ចំណោម​កីឡាករ​ទាំង​៦​នាក់​ក្នុង​នោះ​គេ​ឃើញ​មាន​៤​រូប​បាន​ជាប់​ឈ្មោះ​ទៅ​លេង​នៅ​ស៊ីហ្គេម​គឺ​មាន អ៊ឹម ណារិទ្ធ ​ហៅ​តាក់​អន្លង់វែង​​ជា​អតីត​កីឡាករ​របស់​ក្លឹប​ស្នងការ​រាជ​ធានី​ភ្នំពេញ​​, ជុក សោភា ហៅ​ក្រៅ ឌូក (ជា​កីឡាករ​មក​ពីក្លឹប​កងពល​ធំ​អន្តរាគមន៍​លេខ​៣) , ធី ម៉េង​ហួង​ ហៅ​កូន​នាគ​ស្លាបហង្ស មក​ពី​ក្លឹប​ក្រសួង​មហាផ្ទៃ និង​ សំ​ សា​មិត​ (ជា​ស្មាត់​ស្ដាំ​មក​ពី​ក្លឹប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​) ។

​​ក្រៅ​ពី​កីឡាករ​ទាំង​៤​នាក់​ខាង​​លើ​អ្នក​ដែល​នឹង​ត្រូវ​រួម​ដំណើរ​ទៅ​​ជា​មួយ​គ្នា​​ម្នាក់​ទៀត​នោះ​គឺ​​លោក ស៊ឺម ឃ្លោក ដែល​មាន​តួនាទី​ជា​គ្រូ​​បង្វឹក​។ រំលឹក​ថា ក្នុង​ចំណោម​អ្នក​ទាំង​៤​នាក់​ដែល​ជា​កីឡាករ​ខាង​លើ ត្រូវ​បាន​គេ​ដឹង​ថា ដៃ​គូ​ដែល​ត្រូវ​ឡើង​​ទៅ​ប្រកួត​​​តទល់​ជា​មួយ​ប្រទេស​ផ្សេង​ៗ​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម​​លើក​ទី​៣១ នៅ​វៀតណាម​ខាង​លើ​គឺ​ ធី ម៉េង​ហួង ត្រូវ​ចាប់​ដៃ​គូ​គ្នា​ជា​មួយ ​ជុក សោភា ហៅ​ឌូក នេះ​តើ​​តាម​កីឡាករ​ ធី​ ម៉េង​ហួង ធ្លាប់​បាន​​បង្ហើប​ប្រាប់​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់