• 2022-04-04 03:26:56
  • បាល់ទះ

​ម៉េង​ហ៊ួង ​​ជឿ​ថា ​ខ្លួន​និង ឌូក​ នឹង​លេង​យល់​ចិត្ត​គ្នា​ជាង​​មុន​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ​​​​​​​

  • 2022-04-04 03:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធី​ ម៉េង​ហ៊ួង ស្មាត់​ស្ដាំ​​របស់​ក្រុម​ជ្រើស​ជាតិ​ឆ្នេរខ្សាច់​កម្ពុជា​ នឹង​ចាប់​ដៃ​គូ​គ្នា​ជា​មួយ ជុក សោភា ​ហៅ​ឌូក ​លេង​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​នេះ​នៅ​វៀតណាម សម្រាប់​ការ​ប្រកួត​បាល់ទះ​​ឆ្នេរខ្សាច់​វិញ្ញាសា​ ២​ស្មើ​ ហើយ​ឆ្នាំ​នេះ​ស្មាត់​​របស់​មហាផ្ទៃ​ជឿ​ថា ខ្លួន នឹង​លេង​​យល់​ចិត្ត​គ្នា​​បាន​ល្អ​ជាង​​កាល​ស៊ីហ្គេម​​លើក​​មុន​។

ធី ម៉េង​ហ៊ួង និង ឌូក កាល​លេង​ស៊ីហ្គេម​ ២០១៩

យុវជន​វ័យ​ក្មេង​ទើប​តែ​ឈាន​ចូល​វ័យ​២០​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា «​​ឆ្នាំ​នេះ​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ធ្វើ​បាន​ល្អ​ជាង​មុន​បង​ ព្រោះ​​អី​យើង​ហាត់​លេង​យល់​ចិត្ត​​គ្នា​ល្អ​​ជាង​មុន​។ ខ្ញុំ​មើល​ឃើញ​ថា យើង​អាច​លេង​យល់​ចិត្ត​គ្នា​​បាន​ចន្លោះ​ពី​ ៦០ ទៅ​ ៧០ % ។ អ្វី​ដែល​ពិសេស​ឆ្នាំ​នេះ​យើង​ទាំង​ពីរ​នាក់​អាច​បាំង​ល្អ​ជាង​មុន និង​ផ្ដាច់​បាន​ល្អ​ជាង​មុន​»។

​​​ការ​ហ្វឹកហាត់​របស់​អ្នក​ទាំង​ពីរ​ខាង​លើ​បាន​ចាប់​ផ្ដើម​កាល​​ខែ​​មេសា ឆ្នាំ​២០២១ មក​ ដើម្បី​ត្រៀម​ស៊ីហ្គេម​នៅ​វៀតណាម​នេះ​។ ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​នេះ​​​នៅ​វៀតណាម​ នឹង​ធ្វើ​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី១២ ដល់​ថ្ងៃ​ទី​២៣ ខែ​​ឧសភា ឆ្នាំ​២០២២ ខណៈ ដែល​ការ​ប្រកួត​សម្រាប់​វិញ្ញាសា​បាល់ទះ​ឆ្នេរខ្សាច់​ នឹង​ចាប់​ផ្ដើម​​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី ២០ ខែ​ឧសភា ឆ្នាំ​២០២២​។ សម្រាប់​ស៊ីហ្គេម​ឆ្នាំ​២០១៩ ដែល​បាន​ធ្វើ​ឡើង​នៅ​​ហ្វីលីពីន កម្ពុជា​មិន​បាន​ឡើង​​​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ទេ ពោល​គឺ​ធ្លាក់​​ក្នុង​ពូល ដែល​កាល​នោះ​គឺ​ ឥណ្ឌូណេស៊ី​ ឈ្នះ​មេដាយ​មាស ថៃ​ឈ្នះ​មេដាយ​​ប្រាក់ និង​​ ហ្វីលីពីន ឈ្នះ​មេដាយ សំរឹទ្ធ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី