• 2022-04-04 03:21:13
  • បាល់ទះ

ជិត​មាន​ដំណឹង​ល្អ​ពី​​របួស​ស្មាត់​យុនស្រែស្រែហើយ សល់​​រយៈ​ពេល​​​ប៉ុណ្ណេះ​ទៀត​ ទើប​គេ​អាច​ចូល​ហាត់​វិញ​បាន

  • 2022-04-04 03:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​​​របស់​ក្លឹប​រដ្ឋបាលរាជធានីភ្នំពេញ ទុយ កុសល កំពុង​សម្រាក​ព្យាបាល​របួស​ចង្កេះ​ដែល​ឈឺ​ចាប់​តាំង​ពី​ឆ្នាំ​២០២០មក​ម្ល៉េះ ហើយ​គេ​​នឹង​​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​បាន​វិញ​នៅ​ក្នុង​ពេល់​ដ៏​ខ្លី​ខាង​មុខ។

កីឡាករ​រហស្សនាម​យុន​ស្រែស្រែ បាន​ឆ្លើយ​តប​នឹង​សំណួរ​ដែល​ Sabay សួរ​ពី​ស្ថានភាព​របួស​របស់​គេ​យ៉ាង​ដូច្នេះ​ថា គេ​មិន​ទាន់​អាច​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​បាន​ទេ​នៅ​ពេល​នេះ ពោល​គឺ​ត្រូវ​សម្រាក​ព្យាបាល​របួស​សាច់​ដុំ​ខាង​ក្នុង​ឱ្យ​ជា​ដាច់​ជា​មុន​សិន។

ស្មាត់​ល្អ​ទាំង​ការ​ម៉ាត់​ផ្ដាច់និង​ផ្លែ​សេវា​រូប​នេះ​​បាន​បញ្ជាក់​ថា ៖«ធូរហើយតែរបួសខាងក្នុងសាច់ដុំអត់ទាន់ជាចឹង ទុកទាល់​វាជាដាច់សិនទើបហាត់បាល់វិញ កន្លះខែទៀតបង (ទើបហាត់បាន​)»។

ដោយសារ​តែរបួស​​ធូរស្រាល​លេង​ធូរស្រាល​​លេង ទើប​ធ្វើ​ឱ្យ​របួស​ចង្កេះ​របស់​ស្មាត់​មក​ពី​ខេត្ត​កំពត​មិន​អាច​ជា​ដាច់ ហើយ​​បាន​រើរធ្ងន់​ធ្ងរ​ឡើង​វិញ ក្រោយ​ពី​ប្រកួត​ក្រៅ​ផ្លូវ​ការ​៣ទល់​៤​​ជា​មួយ​ក្រុម​ខ្លា​កំណាច​កំពង់ស្ពឺ​​នៅ​តារាង​បាល់ទះ F1 ផ្ដុំ​វត្ត​សំរោង​អណ្ដែត​កាល​ពី​ពេល​ថ្មីៗ​នេះ។

អវត្តមាន​របស់​ស្មាត់​យុន​ក្នុង​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទះ​មាន​ការ​សោកស្ដាយ ដ្បិត​ជា​​ស្មាត់​ល្អ​មាន​ទេព្យកោសល្យ​មួយ​រូប​ ខណៈ​ក្រុម​របស់​គេ​ត្រូវ​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​ធំៗ​ក្នុង​ស្រុក​ជា​ហូរហែ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី