• 2022-03-29 00:45:00
  • កីឡា​ផ្សេង​ៗ

ប្រជុំ​ស៊ីហ្គេម​ នៅ​សៀមរាប​ផ្ដោត​លើ​របៀបវារៈ​ការ​ដាក់​បញ្ចូល​ប្រភេទ​កីឡា​នៅ​ ២០២៣​

  • 2022-03-29 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC​ ថា​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ ឬ​ប្រជុំ​ស៊ីហ្គេម​នេះ​គឺ​ផ្ដោត​ច្រើន​របៀបវារៈ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​ជជែក​លើ​ការ​ដាក់​បញ្ចូល​ប្រភេទ​កីឡា​ណា​ខ្លះ​ត្រូវ​ប្រកួត​នៅ​ ២០២៣​ និង​ការ​តៀម​ខ្លួន។​

ទិដ្ឋភាពប្រជុំ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ក្រោយ​កិច្ច​ប្រជុំ​អចិន្ត្រៃយ៍​កាល​ពី​ថ្ងៃ​ទី២៤​ មីនា​ ថា​ការ​ប្រជុំ​នេះ​គឺ​ពិនិត្យ​លើ​កិច្ចការ​ច្រើន​ពាក់ព័ន្ធ​អំពី​ដំណើរ​ការ​ឆ្ពោះ​ទៅ​កម្មវិធី​ ប្រជុំ​ស៊ីហ្គេម​ ២០២៣​ នៅ​ខែ​ក្រោយ​ក្នុង​ខេត្ត​សៀមរាប។​

អ្នក​ជំនាញ​ខាង​លើ​នេះ​ បាន​បញ្ជាក់​អំពី​របៀបវារៈ​សំខាន់​ៗ​ដែល​នឹង​លើក​យក​មក​ជជែក​ក្នុង​កិច្ច​ប្រជុំ​នៅ​សៀមរាប​ផង​ដែរ​ ដូច​ជា​ប្រភេទ​កីឡា​ដែល​ត្រូវ​ដាក់​ឲ្យ​លេង​ជា​ដើម​ ការ​ស្នើសុំ​ផ្សេងៗ​ពី​បណ្ដា​ប្រទេស​ចូលរួម​ក៏​ដូច​ជា​សំណូមពរ​ផង​ដែរ។​ ជា​មួយ​គ្នា​នេះ​ដែរ​កិច្ច​ប្រជុំ​ក៏​នឹង​បង្ហាញ​អំពី​ដំណើរ​ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា​នៅ​ ២០២៣​ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​ប្រទេស​ក្នុង​តំបន់​រឹតតែ​ដឹង​ច្បាស់​ថា​ម្ចាស់​ផ្ទះ​រៀបរយ​ក្នុង​ការ​ចាំ​ទទួល​ភ្ញៀវ​មក​ចូលរួម​ប្រកួត​ប្រជែង​ និង​សុំ​ការ​គាំទ្រ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី១​ ឬ​ស៊ីហ្គេម​ ដែល​ដឹកនាំ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ស៊ីហ្គេម​ ២០២៣​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​ ចាប់​ពី​ថ្ងៃ​ទី៨-១០​ ខែ​មេសា​ ឆ្នាំ​២០២២​ ខាង​មុខ។​ ប្រទេស​នានា​បង្ហាញ​ភាព​វិជ្ជមាន​ជា​ច្រើន​ក្នុង​ការ​ចង់​ចូលរួម​ការ​ប្រជុំ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់