• 2022-03-15 02:13:55
  • បាល់ទះ

កក្រើក​ហើយ! ពាក់​កណ្ដាល​ខែ​៥ នឹង​មាន​ការ​ប្រកួត​ក្រៅ​ផ្លូវ​ការ​បី​ស្មើ​រវាង រាជ និង​វៀតណាម​នៅ​ខេត្ត​កំពង់ស្ពឺ

  • 2022-03-15 02:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពាក់​កណ្ដាល​ខែឧសភា ឆ្នាំ​២០២២​ នឹង​មាន​ការ​ប្រកួត​បាល់ទះ​ក្រៅ​ផ្លូវ​ការ​បី​ស្មើ​ដ៏​កក្រើក​រវាង​កីឡាករ​កម្ពុជានិង​កីឡាករ​វៀតណាម នៅ​តារាង​បាល់ទះ​ស្មីត​ក្រុង​ច្បារមន​ខេត្ត​កំពង់​ស្ពឺ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ស្មីត អ្នកប៉ះសេ​របស់ស្មាត់​​ទូច​អង្គរក្ស។

លោក​ស្មីត​បានបង្ហើប​ប្រាប់​ថា Sponsor ខាង​វៀតណាម​ចង់​នាំ​កីឡាករ​របស់​ពួកគេ​​លេង​​ជាមួយ​កីឡាករ​កម្ពុជា ប៉ុន្តែ​គេ​មិនឱ្យ​មាន​ស្មាត់​យុន​ស្រែស្រែ និង​ឥន្ទ្រី​ពិឃាដ​ឌូក​ឡើយ។ បី​ស្មើ​ស្រុក​ខ្មែរ​ជ្រើស​កីឡាករ​ណា​ជ្រើស​ទៅ ហាម​មិន​ឱ្យ​មាន​យុននិង​ឌូក។

លោកស្មីតដែល​ជា Sponsor ធំ​មួយ​រូប​ពន្យល់​​ថា ៖«គេ​ថា​កីឡាករ​ស្រុក​ខ្មែរ​យក​អ្នកណាយក​ទៅ តែ​គេ​អត់​ហ៊ាន​ជាមួយ​ស្មាត់​យុននិង​ឌូក​ទេ។ រាជគេ​ឱ្យ​គេ​អត់​ខ្លាច​ទេ»។

ទូចអង្គរក្ស (ឆ្វេង) លោក ស្មីត (កណ្ដាល) រាជ (ស្ដាំ)

បើ​មិន​មាន​យុននិង​ឌូក ជម្រើស​ដ៏​ល្អ​របស់​​កម្ពុជា លោកស្មីតមើល​ឃើញអធិរាជប្រអប់​ស្មាត់​រាជឆ្វេង ទូច​អង្គរក្ស​ស្មាត់​ស្ដាំ ចំណែក​អ្នកប៉ះសេ​មាន​ពីរ​ជម្រើស​គឺ នួន វិចិត្រ ​អ្នក​ប៉ះសេ​ដៃទី​២​របស់​ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស និង​ ប៊ន ណារិទ្ធ អ្នក​ប៉ះសេ​ដៃ​ទី​១​របស់​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​នេះ​លេង​ដោយសេរី ប៉ុន្តែ​មិន​ប៉ះសេ និង​បោក​ជាប់​ដៃ​ឡើយ។ យ៉ាងណា​សម្រាប់​កីឡាករ​ខាង​វៀតណាម​លោក​ស្មីតក៏​មិន​ទាន់​ដឹង​ដែរ​ថា គេ​មិន​សមត្ថភាព​កម្រិត​ណា​ទេ ជា​កីឡាករ​ជម្រើស​ជាតិ​វៀតណាម ឬ​កីឡាករ​លេង​ក្រៅ​ប្រព័ន្ធ​​ដែរ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម