• 2022-03-03 07:34:12
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ ស​ សុខា៖​ សហព័ន្ធ​ជាតិ​សូម​ពិនិត្យ​ និង​តាម​ដាន​កីឡាករ​ព្រោះ​ជិត​ដល់​ស៊ីហ្គេម​ហើយ​

  • 2022-03-03 07:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ស សុខា​ តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​បាន​រំលឹក​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ​នានា​សូម​ឲ្យ​តាមដាន​កីឡាករ​ កីឡា​ការិនី​លើ​ការ​ដើរហើរ​ពិសេសក្នុងពិធី​ចូលឆ្នាំ​ថ្មី​ជា​ដើម​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ពេលវេលា​ស៊ីហ្គេម​ វៀតណាម​ ជិត​មក​ដល់​ហើយ។​

ទិដ្ឋភាពប្រជុំម្សិលមិញ (រូបភាពអគ្គនាយដ្ឋានកីឡា)

រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ខាង​លើ​នេះ​បាន​លើក​ឡើង​ពី​ម្សិលមិញ​នេះ​ថា​ កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​ទាំង​អស់​ដែល​ហ្វឹកហាត់​បិទ​ខ្ទប់​ទាំង​អស់​សូម​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ល្អ​ដើម្បី​ការពារ​ពី​ជំងឺ​កូវីដ​ ១៩​ ដែល​មក​ដល់​ឆាប់ៗ​ខាង​មុខ។​

ឯកឧត្ដម​ ស សុខា (រូបភាពអគ្គនាយដ្ឋានកីឡា)

ឯកឧត្ដម​ ស សុខា​ បន្ថែម​ទៀត​ថា​ តំណាង​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ​ទាំង​ ពិនិត្យ​ និង​តាមដាន​ចំពោះ​ការ​ហ្វឹកហាត់​ គុណផល​កីឡាករ​ កីឡា​ការិនី​ ធ្វើ​ការ​វាយ​តម្លៃ​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ព្រោះ​ស៊ីហ្គេម​ នៅ​វៀតណាម​ កាន់​តែ​ខិតជិត​មក​ដល់​ហើយ។​ មួយ​វិញ​ទៀត​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ខាង​មុខ​នេះ​សូម​ដាក់​វិធានការ​ឲ្យ​បាន​ល្អ​ជៀសវាង​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​អ្វី​ជា​ដើម។​

ទិដ្ឋភាពប្រជុំម្សិលមិញ (រូបភាពអគ្គនាយដ្ឋានកីឡា)

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​ឯកឧត្ដម​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ទទួល​បន្ទុក​វិស័យ​កីឡា​នៅ​កម្ពុជា​ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​បើក​កិច្ចប្រជុំ​ជា​មួយ​តំណាង​សហព័ន្ធ​កីឡា​ជាតិ​នៅ​ NOCC ​ក្នុង​គោល​បំណង​ត្រៀម​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​ស៊ីហ្គេម​ នៅ​វៀតណាម​ ២០២២​ ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់