- 2022-03-01 13:27:35
- បាល់ទាត់
គ្រូបង្គោលក្លឹបរុស្ស៊ី Loko Moscow បានលាលែងពីតំណែង ដោយសារតែរុស្ស៊ីឈ្លានពានអ៊ុយក្រែន
- 2022-03-01 13:27:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្គោលក្លឹបរុស្ស៊ី Loko Moscow បានលាលែងពីតំណែង ដោយសារតែរុស្ស៊ីឈ្លានពានអ៊ុយក្រែន
ចន្លោះមិនឃើញ
លោក Markus Gisdol បានលាលែងពីតំណែងជាគ្រូបង្គោលរបស់ក្លឹបរុស្ស៊ី Loko Moscow នៅក្នុងថ្ងៃនេះ ក្រោយមកដឹកនាំក្លឹបនេះបាន ៥ខែ ចាប់តាំងពីខែតុលាមក។
គ្រូបង្គោលសញ្ជាតិអាល្លឺម៉ង់នេះ បានចេញសារថា៖" ខ្ញុំមិនអាចនៅដឹកនាំក្លឹប ដែលមានអ្នកដឹកនាំប្រទេសបានបង្កសង្គ្រាមនៅកណ្ដាលទ្វីបអឺរ៉ុបបែបនេះទេ។ នេះមិនសមតម្លៃរបស់ខ្ញុំត្រូវនៅទីនេះទៀតឡើយ អញ្ចឹងបានខ្ញុំសុំលាលែងពីតំណែងគ្រូបង្គោលក្លឹប Loko Moscow ភ្លាមនេះតែម្ដង។ ខ្ញុំមិនបន្តឈរនៅទីលានហ្វឹកហាត់ ដែលបង្វឹកកីឡាករ ឲ្យមានភាពជាលក្ខណៈកាន់តែអាជីព ខណៈពេលនៅអ្នកនៅក្បែរកន្លែងនេះ បានធ្វើឲ្យមនុស្សជាច្រើនរងនូវសោធនកម្មដ៏ឈឺចាប់បំផុត "។
ចាប់តាំងពី រុស្ស៊ីបានវាយចូលអ៊ុយក្រែនតាំងពីថ្ងៃព្រហស្បត៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក បណ្ដាលស្ថាប័នបាល់ទាត់ធំនៅអឺរ៉ុប អំពាវសុំឲ្យបញ្ចប់សង្គ្រាមនេះ ដោយបានធ្វើការផ្ដាច់កុងត្រាជាមួយក្រុមហ៊ុនរុស្ស៊ី ជាក់ស្ដែងFIFA និង UEFA សម្រេចផ្អាកការប្រកួតទាំងអស់របស់ក្លឹបរុស្ស៊ីនិងជម្រើសជាតិ៕