• 2022-02-21 03:32:08
  • បាល់ទះ

កីឡាករ​ល្អៗ​​កម្ពុជា​៤​រូប​​នេះ ត្រូវ​ហ្វេន​ឱ្យ​រហស្សនាម​ថា Messi, CR7, Neymar និង Ramos

  • 2022-02-21 03:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករបាល់ទាត់​កម្ពុជា​៤​រូប ក្រោយ​ពី​បង្ហាញ​គុណផល​ល្អ​ និង​មានស្ទីល​លេង​គួរឱ្យ​ចាប់​អារម្មណ៍ជា​ដើម​នោះ ពួកគេ​ត្រូវ​បាន​អ្នកគាំទ្រ​​ឱ្យ​រហស្សនាម​​ថា Ronaldo, Messi, Neymar និង​ Ramos កម្ពុជា​។ កីឡាករ​ទាំង​នោះ​មាន​ ម៉ាត់ នូរុណ, សារ ទី, ម៉ៅ ពិសិដ្ឋ និង ទេស សម្បត្តិ។

សារ ទី

១- សារ ទី៖ ​​ខ្សែ​ប្រយុទ្ធ​មក​ពី​ក្លឹប​បាល់ទាត់​វិសាខា​បាន​ចាត់​ទុក​ Cristiano Ronaldo ជា​ Idol។ ​មាន​រឿង​មួយ​ចំនួន​ដែល​កីឡាករ​រូប​នេះ​​​ ដើរ​តាម​គន្លង​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ដូចជា មិន​ចាក់​សាក់ មិន​ផឹក​ស្រា មិន​ជក់​បារី និង​មិន​យក​មិត្តស្រី​ឡើយ​អំឡុង​ពេល​នេះ ព្រោះ​គេ​ចង់​ផ្ដោត់​សំខាន់​​​លើ​អាជីព​បាល់​ទាត់​សិន​។ ដូច្នេះ​អតីត​កីឡាករ​ឆ្នើម​​អគ្គិសនី ​ត្រូវ​បាន​គេ​ឱ្យ​រហស្សនាម​ថា Ronaldo កម្ពុជា

ម៉ាត់ នូរុណ

២- ម៉ាត់ នូរុណ៖ នូរុណ​ជាខ្សែ​ប្រយុទ្ធ​មក​ពី​ក្លឹប​បាល់ទាត់​បឹង​កេត។ កីឡាករ​រូប​​នេះ​ពាក់​អាវ​លេង​១០ ដូច​ Lionel Messi លេង​ល្អ មាន​ល្បឿន​លឿន និង​ចេះជើង​ប្រើជើង​ឆ្វេង​បាន​យ៉ាង​ស្ទាត់​ជំនាញ។ គេ​​ត្រូវ​បាន​គេ​ឱ្យ​រហស្សនាម​ថា Messi កម្ពុជា

ម៉ៅ ពិសិដ្ឋ

៣- ម៉ៅ ពិសិដ្ឋ៖ ពិសិដ្ឋ​ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ដែល​ត្រូវ​បាន​ក្លឹប​ភ្នំពេញ​ក្រោន​ឱ្យ​​ក្លឹប​អង្គរថាយហ្គឺរ​ខ្ចី​ជើង​ក្នុង​រដូវ​កាល​ឆ្នាំ​២០២២​នេះ។ គេ​ជា​ហ្វេន​របស់​ Neymar Jr. មាន​ស្ទីល​លេងស្រដៀង​ Neymar ពាក់​អាវ​លេខ​១១​ដូច​ Neymar (កាល​នៅ Barca) ដូច្នេះ​ហើយ​គេ​ត្រូវ​បាន​អ្នកគាំទ្រ​ឱ្យ​រហស្សនាម​​ថា​ Neymar ​កម្ពុជា

ទេស សម្បត្តិ

៤- ទេស សម្បត្តិ៖ គេ​សង្កេត​ឃើញ​ថា ទេស សម្បត្តិ តុប​តែង​ខ្លួន​ស្រដៀង​ទៅ​នឹង​ Sergio Ramos ទាំងការទុកសក់ ទុក​ពុកមាត់​ ទុក​ពុកចង្ការ​ស្រដៀង Ramos ការពារ​រឹងមាំស្រដៀង Ramos ពាក់​អាវលេខ​៤​ដូច​ Ramos និង​​មួយ​រយៈ​ចុងក្រោយ​នេះ​ គេ​ហាក់​លេង​កាច​ដូច​ Ramos ដូច្នេះ​ដែរ។ អ៊ីចឹង​ហើយ​អ្នកគាំទ្រ​នៅ​កម្ពុជា​បាន​​ឱ្យ​រហស្សនាម​គេ​ថា Ramos កម្ពុជា

ចុះ​ប្រិយមិត្ត​យល់​យ៉ាងណា​ដែរ? តើ​កីឡាករ​ទាំង​បួន​រូប​ខាង​លើ​មាន​លក្ខណៈ​ស្រដៀង​និង​ដូច​ Messi, Ronaldo, Neymar Jr. និង​ Ramos ដែរ​ឬទេ? លោក​អ្នក​អាច​ Comment នៅ​ក្នុង​ប្រអប់​សារ​បាន​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់