• 2022-02-17 04:13:57
  • បាល់ទះ

ផ្លូវការហើយ​! ​​ស្មាត់ប៉ា​ចូល​ក្រុម​បាល់ទះកងអន្តរាគមន៍ចល័ត ៩៩៩

  • 2022-02-17 04:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​មាន​ពាក្យ​ចចាមអារាម​ថា ស្មាត់​ប៉ា​ដែល​កំពុង​ក្រសោប​បាន​ប្រជា​ប្រិយភាព​​ខ្លាំង​ក្នុង​ពិភព​បាល់​ទះ បាន​ចូល​ហ្វឹកហាត់​នៅ​ក្លឹប​បញ្ជាការដ្ឋាន​អង្គរក្ស ខណៈ​ស្មាត់​ប៉ា​ធ្លាប់​បាន​បញ្ជាក់​រួច​មក​​ហើយ​ដែរថា គេ​មិន​ទាន់​ចូល​ក្លឹប​ណា​មួយ​ឡើយដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកស្នេហា​វិស័យ​កីឡាបាល់​ទះ​ទទូច​ចង់​ដឹង​​។

រូបភាព​របស់​ស្មាត់​ប៉ា

យ៉ាងណា​ព័ត៌មាន​​​នេះ​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ដោយ​ផេក​ផ្លូវ​ការ​ក្លឹប​បញ្ជាការដ្ឋាន​អង្គរក្ស​កាល​ពី​ថ្ងៃ​១៦ កុម្ភៈ ម្សិលមិញ​។ បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្លឹបបាន​ឱ្យ​ដឹង​ថា ក្រុម​បាល់​ទះ​កងអន្តរាគមន៍ចល័ត ៩៩៩ បាន​នាំចូល​ស្មាត់​ស្ដាំ​មួយ​រូប ដើម្បី​ពង្រឹងក្រុមសម្រាប់ការប្រកួតដណ្ដើមពានរង្វាន់ក្នុងពេលឆាប់ៗខាង​មុខ។

ជាមួយ​គ្នា​នោះ​ផេក​ផ្លូវ​ការ​របស់​ក្លឹប​ ក៏​បាន​​ភ្ជាប់​​រូប​ថត​ស្រមោល​មួយ​សន្លឹក ដែល​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​​ជា​ស្មាត់​ប៉ា​មាន​ដើម​កំណើត​មក​ពី​ខេត្តពោធិ៍សាត់ ១០០%​ តែ​ម្ដង។

គួរ​បញ្ជាក់​ថា បាល់​ទះ​កងអន្តរាគមន៍ចល័ត ៩៩៩ ជា​ក្រុម​មួយ​ស្ថិត​នៅ​ក្នុង​ក្លឹប​បាល់​ទះ​បញ្ជាការដ្ឋាន​អង្គរក្ស៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម