- 2022-02-12 09:48:02
- ប្រដាល់
សហព័ន្ធប្រដាល់គុនខ្មែរ បើកកិច្ចប្រជុំជាមួយចៅក្រម អាជ្ញាកណ្ដាលត្រៀមប្រកួតជើងឯកថ្នាក់ជាតិ
- 2022-02-12 09:48:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប្រដាល់គុនខ្មែរ បើកកិច្ចប្រជុំជាមួយចៅក្រម អាជ្ញាកណ្ដាលត្រៀមប្រកួតជើងឯកថ្នាក់ជាតិ
ចន្លោះមិនឃើញ
សហព័ន្ធប្រដាល់គុនខ្មែរ ព្រឹកមិញនេះបានបើកកិច្ចប្រជុំជាមួយមន្ត្រី ចៅក្រម អាជ្ញាកណ្ដាល បែកចែកភារកិច្ច និងការបំពេញភារកិច្ចឲ្យអស់ពីសមត្ថភាពនៅព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិថ្ងៃទី១៤ កុម្ភៈ ។
ឯកឧត្ដម តែម ម៉ឺន បានលើកឡើងក្នុងកិច្ចប្រជុំថា មុនឈានដល់ការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ២០២១ សូមមន្ត្រីសហព័ន្ធ ចៅក្រម អាជ្ញាកណ្ដាលប្រឹងប្រែងបំពេញភារកិច្ចឲ្យអស់ពីសមត្ថភាពកុំគិតថាបានថវិកាបន្តិចបន្តួចអត់ប្រឹង បានច្រើនចាំប្រឹងនោះទេ។ ម្នាក់ៗត្រូវធ្វើកិច្ចការតាមការចាត់ចែងឲ្យបានល្អជាការទទួលខុសត្រូវខ្ពស់ ហើយប្រសិនមានបើមានការលំបាកអ្វីសូមជម្រាបដល់សហព័ន្ធដើម្បីសម្រួលលើកិច្ចការទាំងនោះ។
ចំពោះមន្ត្រីសហព័ន្ធដែលចូលរួមក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះក៏ជាការសាកល្បងសមត្ថភាពដើម្បីស្វែងរកអ្នកមានលក្ខខណសមស្របឆ្ពោះទៅការបំពេញភារកិច្ចនៅស៊ីហ្គេម ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ ក្រៅតែពីចំណុចបច្ចេកទេសខាងលើនេះ ប្រធានសហព័ន្ធក៏បានលើកពីវិធានការពារពីជំងឺកូវីដត្រូវអនុវត្តន៍បែបណាខ្លះ និងត្រូវធ្វើតេស្តមុនការប្រកួតពេលណា នៅឯណា។
រំលឹកដែរថា កិច្ចប្រជុំរបស់សហព័ន្ធប្រដាល់គុនខ្មែរព្រឹកមិញនេះធ្វើឡើងនៅស្តាតចាស់។ សហព័ន្ធនឹងធ្វើការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នៅថ្ងៃទី១៤ ដល់ ១៨ ខែកុម្ភៈ ២០២២ នៅស្តាតចាស់៕