- 2024-11-12 13:15:00
- បាល់ទាត់
ប្រធានក្លិបមួយនៅទួរគីត្រូវសម្រេចឲ្យជាប់ពន្ធនាគារ៣ឆ្នាំ៧ខែ ពីបទដាល់អាជ្ញាកណ្ដាល
- 2024-11-12 13:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្លិបមួយនៅទួរគីត្រូវសម្រេចឲ្យជាប់ពន្ធនាគារ៣ឆ្នាំ៧ខែ ពីបទដាល់អាជ្ញាកណ្ដាល
ចន្លោះមិនឃើញ
លោកFaruk Koka ប្រធានក្លឹប MKE Ankaragucu នៃលីគកំពូលរបស់ប្រទេសទួរគីត្រូវបានសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៣ និង៧ខែពីបទដាល់ទៅលើអាជ្ញាកណ្ដាលលោក Halil Umut Meler ក្រោយពេលអាជ្ញាកណ្ដាលរូបនោះបានដកគ្រាប់វិញក្នុងការប្រកួតរវាងក្រុមMKE Ankaragucu ប៉ះក្រុម Caykur Rizespor កាលពីខែថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។
កាលពី១ឆ្នាំមុនមានរឿងអាស្រូវមួយក្នុងវិស័យបាល់ទាត់នៃប្រទេសទួរគី ដោយសារតែរឿងការកាត់ក្ដីមួយត្រូវបានគេមើលឃើញថាមិនសុក្រឹតហើយពេលនោះក្រុម MKE Ankaragucu បានធ្វើការនាំមុខទៅហើយ ស្រាប់តែនៅនាទីទី៩៧គេក៏ឃើញគ្រាប់បាល់នោះត្រូវដកវិញ ដែលធ្វើឲ្យការប្រកួតបញ្ចប់ទៅស្មើគ្នា១-១។ បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ប្រធានក្លឹបរូបនោះបានចុះទៅកាន់ទីលានហើយដាល់មួយដៃកណ្ដាលមុខទៅលើអាជ្ញាកណ្ដាល អមដោយសម្ដីមួយឃ្លាថា «I'm going to kill » you »។
ភ្លាមបន្ទាប់ពីដាល់មួយដៃនោះអាជ្ញាកណ្ដាលក៏បានដួលទៅលើដី ហើយពេលនោះប្រធានក្លឹបរូបនោះបាព្យាយាមជាន់ និងទាត់ថែមប៉ុន្មានជើងបន្ថែមទៀត រហូតបណ្ដាលឲ្យលោក Halil Umut Meler ហើម និងជាំមុខ ព្រមទាំងត្រូវបញ្ជូនទៅមន្ទីរពេទ្យរបស់ក្លឹបភ្លាមៗផងដែរ។ រហូតមកដល់ពេលនេះចៅក្រមក៏បានសម្រេចកាត់ទោសប្រធានក្លឹបខាងលើពីបទប្រើប្រាស់ហិង្សា និងដាក់ទោសឲ្យជាប់ពន្ធនាគារតាមកាលកំណត់ខាងលើ៕