• 2022-02-04 04:15:49
  • បាល់ទះ

Updated៖ អ្នកណាខ្លះ​កំពុង​ហ្វឹកហាត់​​បាល់ទះ​ឆ្នេរ​ខ្សាច់ជម្រើស​ជាតិកម្ពុជា​?

  • 2022-02-04 04:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​បាល់​ទះ​ឆ្នេរ​ខ្សាច់ជម្រើស​ជាតិកម្ពុជា​​កាល​ពី​ពេល​ថ្មីៗ បាន​កើត​មាន​រឿង​រកាំរកូស​រហូត​បណ្ដាល​ឱ្យ​គ្រូ​បង្វឹកមួយ​រូប​ និង​កីឡាករ​ចំនួន​៥រ​រូប​លា​ឈប់​និង​​ត្រូវ​បាន​បញ្ឈប់​។ ពាក់​ព័ន្ធ​នឹង​បញ្ហា​​នេះ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ក៏​បានបើក​កិច្ច​ប្រជុំ​ជា​បន្តបន្ទាប់ ស្រប​ពេល​ព្រឹត្តិការណ៍​កីឡា SEA Games លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​កម្ពុជា​ក៏​ត្រៀម​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹិត្តិការណ៍​នេះ​នៅ​ឆ្នាំ​២០២៣​។

ហុងទ្រី, ណារិទ្ធ, ឌូក, ម៉េងហួង, ម៉េងឡាយ, សាមីត

ងាក​មក​សាច់​រឿង​វិញ​កីឡាករ​ដែល​​បាន​ឈប់​​​មានដូចជា​ ជុក សោភា, ធី ម៉េងហួង, សំ សាមីត, ថុន លាភហេង និង​ ពេជ សុផុន។ ចំណែក​គ្រូ​បង្វឹក​គឺ​លោកគ្រូ សោម ចំណាប់។ ទាក់ទង​នឹង​លោកគ្រូ​ សោម ចំណោម​ ​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា បាន​ចេញ​សេចក្ដី​បកស្រាយ​ហើយ​ថា​ លោក​មិន​មាន​វត្ត​មាន​នៅ​កន្លែង​ហ្វឹកហាត់ និង​បាន​លា​ឈប់​ដោយ​គ្មាន​​លិខិត​ស្នាម​ត្រឹម​ត្រូវ។

បើ​ផ្អែក​​តាម​ការ​ចុះផ្សាយ​របស់គេហទំព័រត្រយងបាន​ឱ្យ​ដឹង​ថា ​​ក្រុម​ជម្រើស​ជាតិ​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់​ ​ត្រូវ​ចូលរួម​ហ្វឹកហាត់​បិទ​ខ្ទប់​នៅ​ពហុ​កីឡដ្ឋាន នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​ ២០២១។ ប៉ុន្ដែ​លោក សោម ចំណាប់ មិន​មាន​មុខ​ទៅ​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​នោះ​ទេក្នុង​នាម​ជា​គ្រូ​បង្វឹក រហូត​ដល់​​ក្រុម​ប្រឹក្សា​វិន័យ​​របស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កោះ​ហៅ​ក៏​មិន​ទៅ​ជួប។ មុន​សម្រេច​ឱ្យ​ទុក​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​មរតតេជោ ក៏​មាន​ការ​ផ្ដល់ឱកាស​ឱ្យ​រក​ទីតាំង​ហ្វឹកហាត់​ខាង​ក្រៅ​ដែរ តែ​មិន​មាន​ចម្លើយ​ណាមួយ​ពី​ខាង​ក្រុម​កីឡា​បាល់ទះ​ឆ្នេរខ្សាច់ ត្រឡប់​ទៅ​វិញ​ដែរ។

ងាក​មក​កីឡាករ​វិញ តើ​កីឡាករ​ណា​ខ្លះ​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា​កោះហៅ​ឱ្យ​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​វិញ?

បើ​តាម​ការ​ឱ្យ​ដឹង​ពី​កីឡាករ​ ជុក សោភា ហៅ​ឥន្ទ្រី​ពិឃាដ​ឌូក កីឡាករ​ត្រូវ​បាន​សហព័ន្ធ​កោះហៅ​មាន​ដូច​រូប​គេ​ផ្ទាល់ ធី ម៉េងហួង និង សំ សាមីត ដែល​សុទ្ធ​សឹង​ជា​កីឡា​ករ​មាន​បទពិសោធ​លើ​វិញ្ញាសា​បាល់​ទះ​ឆ្នេរ​ខ្សាច់។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​កីឡាករ​បាល់ទះ​ឆ្នេរ​ខ្សាច់ជម្រើស​ជាតិ​កម្ពុជា អ៊ឹម ណារិទ្ធ (តាក់​អន្លង​់វែង) បច្ចុប្បន្ន​កីឡាករ​បាល់​ទះ​ឆ្នេរ​ខ្សាច់​មាន​៦​រូប​គឺ ជុក សោភា មក​ពី​កងពលធំ​អន្តរាគមន៍​លេខ​៣, ធី ម៉េងហួង មក​ពី​ក្រសួង​មហាផ្ទៃ, សំ សាមីត មក​ពី​កងពលធំ​អន្តរាគមន៍​លេខ​៣, មឿន ម៉េងឡាយ មក​ពី​ក្រសួង​មហាផ្ទៃ, ខុម ហុងទ្រី មក​ពី​ក្រសួង​មហាផ្ទៃ និង​ខ្លួន​គេ​ផ្ទាល់​ដែល​កីឡាករ​របស់​ស្នងការ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី