• 2022-02-02 07:23:40
  • បាល់ទះ

នេះ​ហើយ​ជើង​ឯកជើង​ឯក​រងពាន​រង្វាន់​ «ក្រុម​អធិរាជ​បាល់ទះ ISI PIPE-ISI PALM» ប្រចាំខែទី១និងទី២

  • 2022-02-02 07:23:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ដណ្ដើម​មេដាយមាស​នៃ​ពានរង្វាន់ «ក្រុម​អធិរាជ​បាល់ទះ​ ISI PIPE-ISI PALM» បាន​រក​ឃើញ​ក្រុម​ជើងឯកនិង​ជើង​ឯក​រង​ចំនួន​បួន​ក្រុម​ហើយ​ នៅ​ឡើយ​បួន​ក្រុម​ទៀតដែល​នឹង​ចាប់​ផ្ដើម​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

ក្រសួង​មហាផ្ទៃ A លេខ​១ និង​ក្លឹប​ស្នងការ​លេខ​២ ប្រចាំ​ខែ​ទី​១

ក្រុម​ជើង​​ឯក​​ប្រចាំ​ខែ​ទី​១ បាន​លើ​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ A ក្រោយ​ទម្លាក់​​ក្លឹប​ជើង​ខ្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ក្នុង​លទ្ធផល​២​សិត​សូន្យ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២១។

ក្នុង​នាម​ជា​ជើងឯក​ប្រចាំ​ខែ​ទី​១ ក្លឹប​បាល់​ទះ​ក្រសួង​មហាផ្ទៃ​ A ទទួល​បានប្រាក់​រង្វាន់​៦​លាន​រៀល ​​លេខ​២​​ទទួល​បាន​ប្រាក់​រង្វាន់ ២លាន ៨០ម៉ឺន​រៀល ខណៈ​លេខ​៣​ទទួល​បាន​រង្វាន់​លើ​ក​ទឹកចិត្តមួយ​ចំនួន​។

យ៉ាងណាមិញ​ក្រុម​ជើង​ឯក​ប្រចាំ​ខែ​ទី​២ ដែល​ទើប​បញ្ចប់​ទៅ​នៅ​ខែ​មករាដើម​ឆ្នាំ​២០២២​នេះ បាន​ទៅ​លើ​ក្រុម​បាល់ទះបុរីឃាមបញ្ញា ក្រោយ​ទម្លាក់​ក្រុម​បុរីតាប៉ាកបាំង្គសីក្នុង​លទ្ធផល​២​សិត​សូន្យ។

សិត​ទី​មួយ​ជា​សិត​ស្វិតស្វាញ​បំផុត ព្រោះ​ថា​ក្រុម​ទាំង​ពីរ​បាន​ធ្វើ​ការ​ប្រកួត​ប្រជែង​អស់​ពី​សមត្ថភាពនិង​ល្អ​មើល​ខ្លាំង​ ប៉ុន្តែ​​​ក្រុម​បាល់ទះបុរីឃាមបញ្ញាធ្វើ​បាន​ល្អ​ជាង ដោយ​បាន​យក​ឈ្នះ​ក្រុម​បុរីតាប៉ាកបាំង្គសី​ក្នុង​លទ្ធផល​ពិន្ទុ ១៥ ទល់​នឹង ១២ ចំណែក​សិត​ទី​២​ឈ្នះ ១៥ ទល់​នឹង​ ៥។ សម្រាប់​ប្រាក់​រង្វាន់​ជើង​​ឯក​ ជើង​​ឯក​រង​ប្រចាំខែ​ទី​២ គឺ​ដូច​​ទៅ​នឹង​ជើងឯក​​ជើង​ឯក​រង​ប្រចាំ​ខែ​ទី​១​ដែរ។

ក្រុម​បាល់ទះបុរីឃាមបញ្ញាលេខ​១ប្រចាំ​ខែ​ទី​២
ក្រុម​បាល់ទះ​បុរី​តាប៉ាកបាំង្គសី​លេខ​២​ប្រចាំ​ខែ​ទី​២

គួរ​បញ្ជាក់​ថា​ ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ «ក្រុម​អធិរាជ​បាល់ទះ​ ISI PIPE-ISI PALM» នៅ​មិន​ទាន់​ចប់​ទេ​ ពោល​គឺ​​នៅ​​រក​ជើងឯក​និង​ជើង​ឯក​រង​ប្រចាំ​ខែ​ទី​៣ និង​ទី​៤​បន្ត​ទៀត មុន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ខែ​ទី​៥ ដោយ​ត្រូវ​យក​លេខ​១ និង​លេខ​២​ប្រចាំ​ខែ​នីមួយ​ៗ​ចាប់​ឆ្នោត​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់ ដណ្ដើម​ប្រាក់​រង្វាន់​ធំ ២០ លានរៀល និង​ ១០ ​លាន​រៀល សម្រាប់​ក្រុម​ជើង​ឯក និង​ជើង​ឯក​រង​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់