• 2022-01-26 05:23:06
  • បាល់ទះ

ស្មាត់​ ប៉ា នឹង​ពិចារណា​ចូល​រួម​បើ​ក្លឹប​អាជីពធំ​ណាមួយ​​នៅ​ភ្នំពេញ​ចង់​បាន​រូប​គេ

  • 2022-01-26 05:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​កំពុង​ឡើង​កូដ​ក្នុង​វិស័យ​បាល់​ទះ​ក្រៅ​ផ្លូវការ រ៉ាន់ ទូច ហៅ​ស្មាត់​ ប៉ា បាន​ប្រាប់​មក​កាន់​ Sabay ថា​គេ​នឹង​ពិចារណា​​ចូល​រួម​ បើ​សិន​ក្លឹប​បាល់ទះ​អាជីពធំៗ​នៅ​ភ្នំពេញ​ចាប់​អារម្មណ៍និង​ចង់​បាន​រូប​គេ។ ការ​ចង់​ចូល​រួម​ជាមួយ​ក្លឹប​ធំៗ ព្រោះ​​ស្មាត់​​មាន​ដើម​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ ​ចង់​ក្លាយ​ជា​កីឡាករ​អាជីពដែល​មាន​ការ​ហ្វឹកហាត់​ និង​បច្ចេកទេស​ច្រើន។

កីឡាករ​​ រ៉ាន់ ទូច ហៅ​ ស្មាត់​ ប៉ា

កីឡាករ​ដែល​ក្រសោប​បាន​ប្រជាប្រិយភាព​មិន​ធម្មតា​ពី​មហាជន បាន​បញ្ជាក់​បែប​នេះ​ថា ៖«...ប្រហែល​ជា​ទៅ​បង​ប្រហែលជា​ទៅ ម៉ាក់​ឥឡូវ​គាត់​បាន​អាបង​គាត់​មក​ជំនួស​ដៃ​ប្អូនអ៊ីចឹង​ទៅ (ធ្វើស្រែ) គ្រាន់​បាន​ទំនេរ​ខ្លះ​តិច​តួច។ ចង់​ទៅ​ហាត់​(ក្លឹប​អាជីព​)ដែរ​បង ហាត់​ខ្លួន​ឯង​នៅ​ផ្ទះ​អត់​សូវ​មាន​តិច​និច​ច្រើន ប្អូន​ខ្វះ​ខាត​ច្រើន​ណាស់​បង​អើយ ដូច​ការ​វ៉ៃសេវា​ អេឡង់​លោត វ៉ៃ​បាល់​អត់​សូវ​ត្រូវ​ប្រអប់ទេ​បង ព្រោះ​ខ្ញុំ​នៅ​ផ្ទះ​អត់សូវ​បាន​ហាត់...​»។

បច្ចុប្បន្ន​ស្មាត់​ប៉ា​បាន​ត្រឹម​ហ្វឹកហាត់ដោយ​​ខ្លួន​ឯង​នៅ​ផ្ទះ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដ្បិត​រវល់​នឹង​ការ​ធ្វើ​ស្រែ​​ប្រមាណ​ជា​៩ទៅ​១០​ហិកតា​នៅ​ខេត្ត​ពោធិ៍សាត់ ហើយ​បើ​តាម​សម្ដី​របស់​ស្មាត់​រូប​នេះ គឺ​មាន​ក្លឹប​អាជីព​នៅ​ភ្នំពេញ​មួយ​ទាក់​​រូប​គេ​ដែរ តែ​មិន​ទាន់​ទទួល​បាន​ដំណឹង​​ថា​យ៉ាង​ណា​នៅ​ឡើយ។

គួរ​បញ្ជាក់​ថាស្មាត់​ប៉ា​​អាយុ ២៥ឆ្នាំ កម្ពស់ ១,៧៨ម៉ែត្រ ក៏​ធ្លាប់​ចូល​រួម​ប្រកួត​ពាន់​រង្វាន់​បាល់ទះ​ Special Volleyball Challenges 2021 ​៦​ស្មើ​ក្នុង​សាល​​ដែរ​កាល​ពី​ឆ្នាំ​២០២១​កន្លង​មក​ ប៉ុន្តែ​ក្រុម​កោះដាច់​របស់​គេ​មិន​បាន​ទទួល​ជ័យ​ជម្នះ​ឡើយ​។ ប៉ា​​មាន​សមត្ថភាព​ល្អ អាច​ឈរ​វាយ​ខាង​ឆ្វេង​ក៏​បាន​ស្ដាំ​ក៏​បាន​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម