• 2022-01-26 03:23:33
  • បាល់ទះ

លោក សោម ចំណាប់ បង្ហាញអារម្មណ៍​នឹក​រលឹក​ដល់លោក គី ម៉េងហម ​អតីតគ្រូឆ្នេរខ្សាច់ដំបូង​គេ​

  • 2022-01-26 03:23:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សោម ចំណាប់ កាល​ពី​ពេល​ថ្មីៗ​​​បាន​បង្ហាញ​អារម្មណ៍​នឹក​រលឹក​ដល់​លោក គី ម៉េងហម អតីត​គ្រូ​ជម្រើស​ជាតិ​បាល់​ទះ​ឆ្នេរ​ខ្សាច់​ដំបូង​គេ​នៅ​កម្ពុជាដែល​បាន​ចែកឋាន​អស់​រយៈ​ពេល​ខ្ទង់​៦​ឆ្នាំ​ហើយ​ បើ​គិត​មក​ទល់​នឹង​ពេល​នេះ​។

លោក សោម ចំណាប់ លោកគ្រូ គី ម៉េងហម និងលោក សោម ណារិទ្ធ

គ្រូ​ជំនួយ​មក​ពី​​ក្លឹប​បាល់ទះ​ស្នងការ​រដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ទម្លាយ​ថា​លោក​ គី ម៉េង​ហម ជា​គ្រូ​ដំបូង​គេ​ដឹកនាំ​កីឡាករ​បាល់ទះ​ឆ្នេរ​ខ្សាច់ សោម ណារិទ្ធ និង សោម ចំណាប់ ទទួល​​បាន​មេដាយ​សំរិទ្ធ​ជូន​កម្ពុជា​នៅ SEA Games ក្នុង​​ប្រទេស​ថៃ​ឆ្នាំ​២០០៧។

បុរស​មក​ពី​ខេត្ត​ស្វាយរៀង បាន​បញ្ជាក់​ថា ៖«គាត់​ហ្នឹង​ហើយ​ជា​គ្រូ​បង្វឹក​ដំបូង​គេ​បង្អស់ដែល​ដឹក​នាំកីឡា​បាល់​ទះ​ឆ្នេរ​ខ្សាច់​ទៅ​ប្រកួត​ SEA Games ទទួល​បាន​មេដាយ​សំរិទ្ធហ្នឹង​ ដោយ​​ខ្ញុំ​ពីរ​នាក់​បង​ខ្ញុំ​សោម​ណារិទ្ធ​ហ្នឹង​គឺ​ជា​កីឡាករ កាល​ហ្នឹង​យើង​ទៅ​តែ​ពីរៗ​រូប​​ទេ ទទួល​បាន​មេដាយ​ឆ្នាំ​២០០៧​នៅ​ថៃ​ ហើយ​បន្ទាប់​មក​២០០៧-២០០៨ គាត់​បាន​ដឹក​នាំ​កីឡា​ជម្រើស​ជាតិ​ទៀត​ ដោយ​នៅ​កាល​នោះ​បងខ្ញុំ​ហ្នឹង​គាត់​ឈប់ ខ្ញុំ​ពីរនាក់​ ចាន់ វិឆាត គឺ​ប្រកួត​ Free SEA Games ដែល​កម្ពុជា​យើង​ធ្វើ​ម្ចាស់ផ្ទះ ខ្ញុំ​ទទួល​បាន​មេដាយ​ប្រាក់​»។

លោកគ្រូ សោម ចំណាប់ ចាប់​ផ្ដើម​ហ្វឹកហាត់​ជាមួយ​លោកគ្រូ គី ម៉េងហម ចាប់​ពី​ឆ្នាំ​ ២០០២, ២០០៣, ២០០៥, ២០០៧ និង ២០០៩ ហើយ​ការ​ដឹក​នាំ​របស់​លោកទៀត​សោត​គឺ​ល្អ និង​ថែមទាំង​បាន​ចេញ​ទៅ​ហ្វឹកហាត់ ក៏ដូច​ជា​ប្រកួត​មិត្តភាព​នៅ​ក្រៅ​ប្រទេស​ច្រើន​ផង​ដែរ។ លោក​ថា​បាល់​ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា អំឡុង​ពេល​នោះ​ខ្លាំង​ណាស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ពោល​នៅ​គៀក​ចំណាត់​ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣។

លោក សោម ណារិទ្ធ និង សោម ចំណាប់

លោក​បាន​បន្ថែម​យ៉ាងដូច្នេះ​ ៖«កាល​ណុង​ការ​ប្រកួត​របស់​យើង​គឺ​រីកចម្រើន​ណាស់...ខ្ទង់​ឆ្នាំ​២០០៥ ២០០៦ ២០០៧ ២០០៨ ២០០៩ហ្នឹង​គឺ​យើង​ខ្លាំង​មែន​ទែន គឺ​ក្នុង​ចំណោម​ SEA Games ១១ប្រទេស​ហ្នឹង​គឺ​យើង​ចាញ់​តែ​ឥណ្ឌូណេស៊ី​តែ​មួយ​ទេ ក្រៅ​ពី​ហ្នឹង​យើង​វ៉ៃ​រៀប​ទាំង​អស់ ទាំងថៃ​ទាំង​វៀតណាម ទាំង​ហ្វីលីពីន​ទាំងស៊ីងហ្គាពួរ យើង​វ៉ៃ​រៀប​ទាំងអស់គឺ​យើង​ឈ្នះ​ទាំង​អស់ ទាំង​ឡាវ​ភូមាផ្សេងៗ​ទៀត យើង​ឈ្នះទាំងអស់​១១​ប្រទេស​គឺ​យើង​ចាញ់​តែ​ឥណ្ឌូណេស៊ី​មួយ​ទេកាល​ជំនាន់​ណុង​ និយាយ​រួម​ទៅ​យើង​ខ្លាំង​នៅ​ចំណាត់​ថ្នាក់​អែម​លេខ​១ លេខ២ លេខ​៣ យក​មេដាយ​ប្រាក់​ មេដាយ​សំរិទ្ធ​យើង​ខ្លាំង​ណាស់​ជំនាន់​ណុង​»។

ក្រោម​ការ​ដឹក​នាំ​របស់​អតីតជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​ គី ម៉េងហម លោក សោម ចំណាប់​ ធ្លាប់​ចេញ​ទៅ​ប្រកួត​ SEA Games នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំ​២០០៥ នៅ​ថៃ​២០០៧ (មេដាយប្រាក់) និង​ឆ្នាំ​២០០៩ នៅ​​ឡាវ ប៉ុន្តែ​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ លោកគ្រូ គី ម៉េងហម បាន​លាឈប់​ពីគ្រូ​ជម្រើស​ជាតិ​បាល់​ទះ​ឆ្នេរ​ខ្សាច់​ត្រឹម​ឆ្នាំ​២០០៩៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី