• 2022-01-24 03:25:10
  • បាល់ទះ

លោកគ្រូ សោម ចំណាប់ ប្រាប់​មូល​ហេតុ​​​ដែល​ស្មាត់​ រាជ​ មិន​ជាប់ជម្រើស​ជាតិ​បាល់​ទះ​ឆ្នេរខ្សាច់

  • 2022-01-24 03:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មតិ​ជា​ច្រើន​បាន​​លើក​ឡើង​ថា អធិរាជ​ប្រអប់​ស្មាត់​រាជ​មាន​សមត្ថភាព​ល្អ​ណាស់​ ហេតុ​អ្វី​មិន​ជាប់​ជម្រើស​ជាតិ​បាល់​ទះ​ឆ្នេរ​ខ្សាច់ ខណៈ​មតិ​មួយ​ចំនួន​ទៀត​​ថា​តើ​ការ​ជ្រើស​រើស​នេះ​ ធ្វើ​ឡើង​តាម​ខ្សែ​រយៈ​ឬ​តាម​សមត្ថភាព?

ទុយ រាជ និងលោកគ្រូ សោម ចំណាប់

ជុំវិញ​ការ​លើក​ឡើង​ក៏​ដូច​ជា​សំណួរ​ខាង​លើ​លោក សោម ចំណាប់ អតីត​គ្រូ​​ជម្រើស​ជាតិបាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា បាន​ឆ្លើយ​តប​ថា​កាល​លោក​នៅ​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បាល់​ទះ​ឆ្នេរ​ខ្សាច់​ លោក​ធ្លាប់​​​ទាក់​ទង​កីឡាករ ទុយ រាជ ដែរ​ ប៉ុន្តែ​ស្មាត់​មក​ពី​​ក្លឹប​បញ្ជារដ្ឋាន​អង្គរក្ស​រូប​នេះ​ជាប់​រវល់​នឹង​ការងារ​អង្គភាព មិន​អាច​ដក​ឃ្លារ​ទៅ​ចូល​រួម​ហ្វឹកហាត់​បាន​។

គ្រូ​ជំនួយ​របស់​ក្លឹប​បាល់​ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​បែប​នេះ​ថា ៖«តាំង​នាម​ខ្ញុំ​ជា​គ្រូ​បង្វឹក​ខ្ញុំ​តែង​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​កីឡាករ​ល្អៗ ខ្ញុំ​ធ្លាប់​ទាក់​ទង​គាត់​ដែរ​ដោយសារគាត់​មាន​រវល់​កាតព្វកិច្ច​ការងារ​របស់​គាត់​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ចឹង​គាត់​ប្រាប់ខ្ញុំ​​ថាគាត់​អត់​មាន​ពេល​ទេ គាត់​រវល់​នឹង​ការ​ងារ​ ម្យ៉ាង​ទៀត​ថ្នាក់​ដឹក​នាំ​របស់​គាត់គឺ​ទុក​គាត់​​ ដើម្បី​ធ្វើ​ការងារ​អង្គភាព​ ចឹង​ការងារ​កីឡា​ជា​ការងារ​បន្ទាប់​បន្សំ ​ចឹង​ទេ​គាត់​រវល់​មមាញឹក​នឹង​ការងារ​របស់​គាត់​ គឺគាត់​មិន​អាច​មក​ចូល​រួម​ក្នុង​ការ​ហ្វឹកហាត់​ជម្រើស​ជាតិ​បាល់​ទះ​ឆ្នេរ​ខ្សាច់​ តាម​ពិត​សមត្ថភាព​ស្មាត់​រាជ​ល្អ ខ្ញុំ​ទទួល​យល​គាត់​បាន​»។

លោកគ្រូ​ដែល​ជា​អតីត​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរខ្សាច់ និង​ក្នុង​សាល​ដដែល​​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ការ​ជ្រើស​រើស​កីឡាករ​មិន​មែន​ធ្វើ​តាម​ខ្សែឬ​បក្ស​ពួកទេ ពោល​ជ្រើសរើស​តាម​សមត្ថភាព ដោយ​តម្លាភាព និង​ត្រឹម​ត្រូវ​បំផុត​ ខណៈ​អ្នក​ជ្រើសរើស​កីឡាករ​មាន​មន្ត្រី​សហព័ន្ធ គ្រូជំនួយ និង​រូប​លោក​ផ្ទាល់​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់