• 2022-01-20 07:57:14
  • បាល់ទះ

ទោះ​ក្រសួង​មហាផ្ទៃ B ល្អតែ លន ចាន់នឿន នៅ​តែ​សង្ឃឹម​ឈ្នះ ៦០%

  • 2022-01-20 07:57:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់​ទះ​បុរី​តាប៉ាកបាំង្គសី​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ក្រសួង​មហផ្ទៃ B ក្នុង​ពាន​រង្វាន់​ «ក្រុមអធិរាជ​បាល់ទះ ISI PIPE-ISI PALM» ប្រចាំ​ខែ​ទី២​នៅ​​វេលា​ម៉ោង​៦​ល្ងាច​នេះនៅ​ទីលាន The Blue Sport Center ខណ្ឌសែនសុខ។

លន ចាន់នឿន ពាក់​លេខ​១១

លន ចាន់​នឿន សមាជិក​ក្រុម​ខាង​លើបាន​លើក​សរសើរ​ថា ក្រុម​ក្រសួង​មហាផ្ទៃ B គឺ​ជា​​ក្រុម​អាជីព​ខ្លាំង​មួយ​ដែល​មិន​អាច​មើល​ស្រាល​​​ឡើយ។ ​​ពួកគេខ្ពស់ៗពួកគេ​ល្អត្រង់​រនាំង​។ ទោះ​បី​ជាយ៉ាងណា​កីឡាករ​ជំនាញ​ដេញ​បាល់​លឿន​របស់​ក្លឹប​អង្គរក្ស នៅ​តែ​ជឿជាក់​​ក្រុម​​របស់​ខ្លួន​មាន​សង្ឃឹម​ឈ្នះ​រហូត​ដល់​ទៅ​៦០​%​​​។

ការ​ដែល​សង្ឃឹម​ឈ្នះ​ក៏​ដោយសារ​ចាន់នឿនមើល​ឃើញ​ថា​ ក្រុម​ខ្លួន​មាន​អតីត​កីឡាករ​ជើង​ចាស់មាន​ឈ្មោះ​បោះសំឡេង ផាត សុភ័ក្ត្រ ហៅ​ទូច​អង្គរក្ស​ ស្មាត់​ឆ្វេងដ៏ល្អ​ ទុយ រាជ ហៅ​អធិរាជ​ប្រអប់ អ្នកប៉ះសេដៃ​ទី​​២អង្គរក្ស​​ នួន វិចិត្រ និង​កីឡាករ​ល្អៗ​មួយ​ចំនួន​ទៀត។

ក្រុម​បាល់​ទះ​បុរី​តាប៉ាកបាំង្គសី​

ចាន់នឿន បាន​ពន្យល់​ថា ៖«មហាផ្ទៃ​គឺ​ជា​ក្រុមល្អ​ដែល​ក្រុម​យើងមិន​អាច​មើល​ងាយ​បាន​ឡើយ និយាយ​ទៅ​ការប្រកួតល្ងាច​នេះ​គឺរពឹង​ឈ្នះ​៦០%...[សង្ឃឹមឈ្នះ] ដោយសារ​ក្រុម​យើង​មាន​សេវា របស់​បង​ទូច ការ​ម៉ាត់​គឺ​យើង​មាន​រាជ​គឺ​គាត់​ម៉ាត់​ល្អ»។

បើតាម​សម្ដី​របស់​កីឡាករ​រូប​នេះ ក្រុមបុរី​តាប៉ាកបាំង្គសី​នឹង​ប្រឹងប្រែង​ឱ្យ​អស់​សមត្ថភាព។

ដោយឡែក​លោកគ្រូ អ៊ូ សុផល កាល​ពី​ថ្មីៗ​នេះ​បាន​ផ្ដល់​បទសម្ភាសន៍​មក​កាន់ Sabay ថា​ក្រុម​របស់​ស្មាត់​រាជ​ជា​ឧបសគ្គ​ធំ​របស់​ក្រសួង​មហាផ្ទៃ​ B។ បើ​ក្រសួង​មហាផ្ទៃ B អាច​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​មួយ​នេះ​ លោក​សង្ឃឹម​ច្រើន​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ។

​គ្រូ​បង្វឹក​របស់​ក្លឹប​ក្រសួង​មហាផ្ទៃ​ដដែល​ បានបញ្ជាក់ថា ៖«និយាយទៅយើងនៅប៉ះជាមួយក្រុមអធិរាជប្រអប់របស់រាជនៅថ្ងៃសប្ដាហ៍ហ្នឹង អ៊ីចឹងយើងអត់ទាន់ដឹងប្រាកដថាយ៉ាងម៉េចទេបង ប៉ុន្តែសង្ឃឹមយើងសង្ឃឹមហើយ...បើសិនយើងយកឈ្នះក្រុមហ្នឹងបានទើបយើងមបានសង្ឃឹម Final បាន ចាញ់ក្រុមហ្នឹងចប់យើង»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់