• 2022-01-20 03:43:40
  • បាល់ទះ

ក្រោយ​លោក សោម ចំណាប់ សម្រេច​ឈប់​ពី​គ្រូ​ឆ្នេរខ្សាច់​ ​បុរស​ម្នាក់​នេះ​ឡើង​ជា​គ្រូ​វិញ

  • 2022-01-20 03:43:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​លោក សោម ចំណាប់ បាន​សម្រេច​លាឈប់​​ពី​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ឆ្នេរខ្សាច់​​ហើយ ក្រោម​ហេតុ​ផល​ផ្ទាល់​ខ្លួន យ៉ាង​ណា​ក្រោយ​ពេល​លោក​ឈប់​ពេល​នេះ​​លោក ស៊ឹម ឃ្លោក ឡើង​ជា​គ្រូ​ធំ​វិញ​។

​​​ក្រៅ​ពី​លោក ស៊ឹម ឃ្លោក ជា​គ្រូ​ធំ​នៅ​មាន​លោក ភូន បូរី ​ធ្វើ​ជា​គ្រូ​ជំនួយ។ បច្ចុប្បន្ន​លោក​ទាំង​ពីរ​បន្ត​បង្វឹក​ដល់​ក្រុម​កីឡាករ​បាល់ទះ​ឆ្នេរ​នៅ​ទីលាន​ពហុ​​កីឡដ្ឋាន​មរតក​តេ​ជោ។ ក្រៅ​ពី​លោក សោម ចំណាប់ ​ដែល​លា​ឈប់​ពី​ឆ្នេរខ្សាច់​​កីឡាករ ជុក សោភា ហៅ ឌូក ក៏​បាន​លាឈប់​ពី​កីឡាករ​ជម្រើស​ជាតិ​​ឆ្នេរខ្សាច់​ផង​ដែរ​។

​ក្រុម​កីឡាករ​ជម្រើស​ជាតិ​​បាល់ទះ​ឆ្នេរខ្សាច់​បាន​ជ្រើស​រើស​ចំនួន​៦​គឺ៖

1- អ៊ឺម ណារិទ្ធ

2- ខុម ហុងទ្រី៖ ​វ័យ១៦ឆ្នាំ កម្ពស់១,៨៩ម៉ែត្រ ​មក​ពី​ខេត្ត​កណ្ដាល

3- មឿន ម៉េងឡាយ៖ វ័យ១៩ឆ្នាំ កម្ពស់​ ១,៩៥ម៉ែត្រ មក​ពី​ខេត្ត​មណ្ឌលគិរី

4- សេត ដាវីន៖ កើត​នៅ​ឆ្នាំ​២០០០ កម្ពស់១,៨០ម៉ែត្រ

5- អ៉ីន ម៉ាថាលី៖ កើតនៅឆ្នាំ​១៩៩៩ កម្ពស់១,៩០ម៉ែត្រ មក​ពី​ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ​៣

6- ម៉ន តុលា៖ កើត​នៅ​ឆ្នាំ២០០២ កម្ពស់​១,៨៦ម៉ែត្រ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់