• 2022-01-20 02:33:52
  • បាល់ទះ

អ្នកចាស់ចេញអ្នកថ្មីចូល មក​ស្គាល់​កីឡាករ​ជម្រើសជាតិ​ឆ្នេរ​ខ្សាច់​ក្មេងៗ​ជំនាន់​ក្រោយ

  • 2022-01-20 02:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរខ្សាច់​ក្នុង​ឆ្នាំ​២០២២​នេះ បាន​លាឈប​់រហូត​ដល់​ទៅ​៥​នាក់​មាន​ដូចជា ជុក សោភា, ធី ម៉េងហួង, សំ សាមីត, ពេជ្រ សុផុន និង​ ថុន លាភហេង ដោយ​នៅ​សល់​តែ​ អ៊ឹម ណារិទ្ធ ម្នាក់​ប៉ុណ្ណោះ។

ឈុតថ្មី២០២២

ក្រោយ​ពី​ការ​ចាកចេញ​របស់​រៀមច្បង សិស្ស​ប្អូន​ជំនាន់​ក្រោយ​ចំនួន​៥​នាក់​បាន​មក​ចូល​ខ្លួន​​ជំនួស។ កីឡាករ​វ័យ​ក្មេង​ទាំង​នោះ​មានយុវជន​ល្អៗ​មក​ពី​​ក្លឹប​បាល់ទះ​​ក្រសួង​មហាផ្ទៃ​ ខុម ហុងទ្រី និង មឿន ម៉េងឡាយ។ កីឡាករ​​​ថ្នាលបាល់ទះ​ឆ្នេរខ្សាច់ សេត ដាវីន, អ៉ីន ម៉ាថាលី និង​កីឡាករ​ថ្មី​ដែល​ទើប​ជ្រើសរើស​បាន​ថ្មីៗ ម៉ន តុលា។

១- ស្មាត់​ឆ្វេង ខុម ហុងទ្រី៖ មានវ័យ១៦ឆ្នាំ កម្ពស់១,៨៩ម៉ែត្រ ​មក​ពី​ខេត្ត​កណ្ដាល

២- ស្មាត់​ស្ដាំ មឿន ម៉េងឡាយ៖ មាន​​វ័យ១៩ឆ្នាំ កម្ពស់​ ១,៩៥ម៉ែត្រ មក​ពី​ខេត្ត​មណ្ឌលគិរី

៣- សេត ដាវីន៖ កើត​នៅ​ឆ្នាំ​២០០០ កម្ពស់១,៨០ម៉ែត្រ

សេត ដាវីន

៤- អ៉ីន ម៉ាថាលី៖ កើតនៅឆ្នាំ​១៩៩៩ កម្ពស់១,៩០ម៉ែត្រ មក​ពី​ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ​៣

អ៉ីន ម៉ាថាលី

៥- ម៉ន តុលា៖ កើត​នៅ​ឆ្នាំ២០០២ កម្ពស់​១,៨៦ម៉ែត្រ

ម៉ន តុលា

ក្រុម​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរ​ខ្សាច់​ឆ្នាំ​២០២១ ដែល​បាន​លា​ឈប់

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់