- 2022-01-19 02:15:08
- បាល់ទះ
ក្នុងជំនួប៤ស្មើទល់ក្រុមរាជ យុន និង វ៉ា នេះ ណារិទ្ធ មើលឃើញចំណុចបារម្ភ២
- 2022-01-19 02:15:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងជំនួប៤ស្មើទល់ក្រុមរាជ យុន និង វ៉ា នេះ ណារិទ្ធ មើលឃើញចំណុចបារម្ភ២
ចន្លោះមិនឃើញ
ដៃប៉ះសេរបស់ក្លឹបក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធ បាននិយាយពីចំណុចជាការបារម្ភ២ចំណុច សម្រាប់ការប្រកួតមិត្តភាពក្រៅផ្លូវការ ៤ ស្មើទល់ក្រុម រាជ យុន វ៉ា និង វីត ប៉ះសេ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។
ដៃប៉ះសេរូបនេះមើលឃើញថា ការចាប់សេវារបស់ យុន ជាចំណុចដែលត្រូវប្រយ័ត្ន និងស្ថិតក្នុងការបារម្ភមួយ និងមួយទៀតគឺការផ្ដាច់ ព្រោះថាបាំងរបស់ រាជ និងវ៉ា ចាប់ច្បាស់ ជាងខាងខ្លួនបន្តិច ស្របពេល យុន ការផ្ដាច់របស់គេក៏ស្ថិតក្នុងភាពល្អខ្លាំងថែមទៀតផង។
គូនេះនឹងលេងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅតារាង MS ទូលពង្រវេលាម៉ោង ១២ ថ្ងៃត្រង់។ ខាង ឌូក មានស្មាត់ យក្ស សុខរ៉ាដូ និង ណារិទ្ធ ប៉ះសេ។ រំលឹកថា កាលពីពេលថ្មីៗនេះ ឌូក ក៏បានលើកឡើងដែរថា គូនេះបើមិនសាកមិនដឹងឡើយ៕