• 2022-01-14 02:51:47
  • បាល់ទះ

ឮដំណឹង​ថា​ ឥន្ទ្រីពិឃាដឌូក លាឈប់ពីជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ហើយ

  • 2022-01-14 02:51:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០២១កន្លង​ទៅ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ប្រកាសជូន​ដំណឹង​អំពី​ការ​ជ្រើស​រើស​កីឡាករ​ចំនួន​៤​រូប​បន្ថែម ដើម្បី​ចូល​ហ្វឹកហាត់​បាល់​ទះ​ឆ្នេរ​ខ្សាច់​ត្រៀម​ SEA Games នៅ​ប្រទេស​វៀតណាមដែល​គ្រោង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១២ ខែឧសភា ដល់​ថ្ងៃ​ ២៣ ខែឧសភា ឆ្នាំ​២០២២ ក្រោយ​កីឡាករ​មួយ​ចំនួន​សុំ​លា​ឈប់។

ក្រោយ​ពី​សេចក្ដី​ប្រកាស​របស់​សហព័ន្ធ​ត្រូវ​បាន​ចុះផ្សាយ ថ្មីៗ​នេះ​មាន​ដំណឹង​ថា កីឡាករ​ដែល​សុំ​ឈប់​នោះ​ក៏​មាន​ ជុក សោភា ហៅ​ឥន្ទ្រី​ពិឃាដ​ឌូក​មួយ​រូប​ផង​ដែរ។ តើ​ឥន្ទ្រី​ពិឃាដ​ឌូក​ពិត​ជា​ឈប់​មែន​ឬ​យ៉ាង​ណា?

បើ​តាម​ការ​សាកសួរ​មុន​នេះ​បន្តិច ដៃគូ​ដ៏​ល្អ​របស់ស្មាត់​ក្ដូពិត​ជា​ឈប់​មែន ​ឈប់ក៏​​ព្រោះ​តែ​​គេ​មាន​វ័យ​កាន់​តែ​ចាស់ មាន​បញ្ហា​សុខភាព ហើយ​ចង់​ផ្ដល់​ឱកាស​នេះ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ជំនួស​​​វិញ​ម្ដង។

កីឡាករ​មក​ពី​ក្លឹប​បាល់ទះ​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​ទម្លាយ​ប្រាប់​ Sabay ថា ៖«មក​ពី​បញ្ហា​សុខភាព​បង វ័យ​យើង​កាន់​តែ​ចាស់ និង​ផ្ដល់​ឱកាស​ឱ្យ​ក្មេង​ៗ​គ្នា​បាន​លេង​បាន​អី​ម្ដង​»។

បើ​និយាយ​ទៅមាន​​រយៈ​ពេល​​៨ឆ្នាំ​​ហើយ ដែល​ស្មាត់​ធំ​មក​ពី​ខេត្ត​ព្រៃវែងជាប់​ឈ្មោះ​ជម្រើស​ជាតិ​បាល់​ទះ​ឆ្នេរខ្សាច់ និង​លើ​ក្ដារ បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤មក​។ ឆ្នាំ​២០១៦ គេធ្លាប់​លេង​ Beach Games នៅ​ប្រទេស​វៀតណាម និង​លេង​ SEA Games ឆ្នាំ​២០១៩​ នៅ​ប្រទេស​ហ្វីលីពីន​​ និង​ធ្លាប់​លេង​ជាប់​​ជម្រើស​ជាតិ​បាល់​ទះ​លើ​ក្ដារលេង​ SEA Games ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី